ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា៖បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្តស សុខាបានរួមចំណែកផ្ដល់ភាពកក់ក្ដៅផ្នែកសេវាសុខភាពជូនពលរដ្ឋស្របតាមនយោបាយសម្ដេចធិបតី!
ក្នុងពិធីសំណេះសំណាលខ្លីជាមួយប្រជាពលរដ្ឋប្រមាណ២០០០នាក់ ដែលមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តស សុខាដោយឥតគិតថ្លៃ នៅស្រុកស៊ីធរកណ្ដាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាបេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនេះ ក៏មិនខុសពីកន្លងមកដែរ គឺដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋលើផ្នែកសេវាសុខភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
Post a Comment