ឧត្តមសេនីយ៍ឯកចេវហាក់៖សិស្សានុសិស្សត្រូវទម្លាប់គោរពច្បាប់ចរាចរណ៍ទោះប្រើម៉ូតូកង់និងកង់អាគុយត្រូវតែពាក់មួកសុវត្ថិភាព!
ជាប្រការមិនគួរឱ្យបន្តកើតមានឡើយចំពោះករណីសិស្សានុសិស្សមួយចំនួន ដែលបាននឹងកំពុងប្រើប្រាស់ម៉ូតូ កង់ និងកង់អាគុយ ជាដើម ធ្វើដំណើរទៅនិងមកពីសាលារៀន ដោយមិនបានពាក់មួកសុវត្ថិភាព។ មិនគួរឱ្យកើតមានក៏ព្រោះតែវាជាការបញ្ជាក់ច្បាស់ថាទម្លាប់មិនគោរពច្បាប់ចរាចរណ៍បានកើតមានឡើងតាំងតែពីពេលសិស្សានុសិស្ស ដែលជាអ្នកបន្តវេនទៅទទួលការអប់រំនៅសាលារៀនរួចទៅហើយ។ បញ្ហានេះក៏ត្រូវបានលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងទទួលស្គាល់ថានៅបន្តកើតមាននិងត្រូវការការចូលរួមពីភាគីពាក់ព័ន្ធ។
Post a Comment