ឯកឧត្តមអភិសន្តិ​បណ្ឌិតស សុខាលើក​ទឹកចិត្តយុវជនឱ្យខិ​តខំពង្រឹងសមត្ថភាព​កុំផ្ដេកផ្ដួលតែលើ​សមិទ្ធផលអ្នកជំ​នាន់មុនខំក​សាង

ពីវេទិកាអធិបតីនៃពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនិងឆ្លងខ្លោងទ្វារវត្តចំប៉ាសួស្ដី ហៅវត្តអន្លង់ទ្រា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងលើកទឹកចិត្តយុវជននិងសិស្សានុសិស្សបន្តខិតខំថែរក្សាការពារសុខសន្តិភាពនិងមនុញ្ញផលទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងកសាង និងបន្សល់ទុក ដោយថ្នាក់ដឹកនាំ និងចាស់ទុំជំនាន់មុន រាប់ទាំងឪពុកម្ដាយ និងបុព្វការីជន ដែលបានធ្វើឱ្យប្រទេសជាតិ និងក្រុមគ្រួសារមានភាពប្រសើរឡើងដូចសព្វថ្ងៃ។យ៉ាងណាក៏ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលក៏ជាថ្នាក់ដឹកនាំបន្តវេនមួយរូប នៃរាជរដ្ឋាភិបាល នីតិកាលទី៧បានរម្លឹកបន្ថែមថា ក្នុងនាមជាទំពាំងស្នងឬស្សីយុវជនមិនត្រូវផ្ដេកផ្ដួលសំងំសុខស្រួលតែជាមួយនឹងមនុញ្ញផលដែលកើតចេញពីការបន្សល់ទុករបស់អ្នកជំនាន់មុន ដោយភ្លេចគិតគូរពីការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងចំណេះដឹងនោះឡើយ។ 

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សន្តិភាពដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បង្កើតឡើងនិងថែរក្សាមកដល់សព្វថ្ងៃបានផ្ដល់ឱកាសគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋពិសេសយុវជនពង្រឹងសមត្ថភាពនិងពង្រីកសក្ដានុពលនៃការអភិវឌ្ឍជីវភាព ដើម្បីធ្វើឱ្យប្រទេសជាតិ និងក្រុមគ្រួសារ កាន់តែមានភាពរីកចម្រើន។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យយុវជនសម្លឹងមើលគោលដៅអនាគតឱ្យហួសពីការប្រកួតប្រជែងត្រឹមតែកម្រិតក្នុងស្រុក ពីព្រោះក្នុងសម័យសាកលភាវូបនីយកម្ម និងឌីជីថលដ៏ជឿនលឿននេះ ទីផ្សារការងារវិស័យឯកជន មិនមានការប្រកាន់ជនជាតិណាមួយឡើយ ពោលគឺអ្នកមានសមត្ថភាព សុទ្ធតែអាចចល័តបំពេញការងារគ្រប់កន្លែង ហើយទទួលបានប្រាក់ខែខ្ពស់។ភ្ជាប់នឹងការសិក្សាឆ្ពោះទៅគោលដៅការងារនេះឯកឧត្តមអភិសន្តិបណ្ឌិតបានលើកទឹកចិត្តឱ្យយុវជនដែលនឹងបញ្ចប់ការសិក្សាថ្នាក់ទី១២ ត្រូវបន្តចូលរៀនថ្នាក់ឧត្តមសិក្សា ឬជំនាញណា ដែលខ្លួនមានចំណង់ចំណូលចិត្ត មិនត្រូវរៀនតាមគ្នា ឬតាមការជំរុញខុសពីនិស្ស័យខ្លួនឡើយ។ក្នុងន័យនេះឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបានជម្រាបអង្គពិធីនិងយុវជនអំពីគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ័យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងនោះក៏ដៅយកការពង្រឹងធនធានមនុស្សជាអាទិភាព។ ធនធានមនុស្ស បើតាមប្រមុខក្រសួងមហាផ្ទៃ ជាកត្តាគន្លឹះដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បានប្ដេជ្ញាចិត្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត បន្តពីរាជរដ្ឋាភិបាលនីតិកាលកន្លងទៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយផ្ដោតលើការពង្រឹងគុណភាពអប់រំទាំងថ្នាក់មូលដ្ឋាន ក្រោយឧត្តមសិក្សា ការផ្ដល់អាហារូបករណ៍ និងការពង្រីកទីផ្សារការងារជាដើម៕















































































Powered by Blogger.