ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជានាព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ការពង្រឹងវិស័យអប់រំ។ជាពិសេសផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យារាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តន៍នូវគោលនយោបាយសំខាន់ៗក្នុងគោលដៅអនុវត្តន៍ និងធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងនូវពលរដ្ឋឌីជីថល ដែលមានសមត្ថភាពទទួលយកបច្ចេកវិទ្យានិងដោយមានពុទ្ធិជាមូលដ្ឋាន ដែលក្នុងន័យនេះការផ្គត់ផ្គង់ធនធានមនុស្សដែលជាមូលធនមនុស្សមានសមត្ថភាពខ្ពស់ជាមួយនឹងចំណេះដឹងទូលំទូលាយនៅលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាសារគមនាគមន៍និងនវានុវត្តន៍គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះការបង្កើតឡើងបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាប្រកបដោយភាពជោគជ័យនិងបានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់នៃបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ដែលមកទល់ពេលនេះ មានសាកលវិទ្យាល័យចំនួន១២ បានចូលជាសមាជិកនិងបានអភិវឌ្ឍន៍ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍសមត្ថភាពមន្ត្រីពាក់ព័ន្ធនិងការផលិតមាតិការនិងខ្លឹមសារមេរៀនជាដើម។សម្តេចធិបតីក៏សូមលើកទឹកចិត្តដល់សាកលវិទ្យាល័យដទៃទៀត ឱ្យពិនិត្យលទ្ធភាពក្នុងការចូលរួមក្នុងបណ្តាញមួយនេះដើម្បីជាប្រយោជន៍ដល់ការសិក្សា និងការស្រាវជ្រាវរបស់សាស្ត្រាចារ្យ និងនិស្សិតរបស់យើង ។
|
|
ជាមួយគ្នានេះសម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ដែលបានជួយជ្រោមជ្រែងដល់ការបង្កើតនិងកិច្ចដំណើរការនៃបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាតាំងពីដំណាក់កាលដំបូងរហូតមកដល់ថ្ងៃសម្ពោធជាផ្លូវការនាពេលនេះ និងទៅអនាគត។ សម្តេចនាយករដ្ឋមន្ត្រីបានបន្ដថា គុណភាពនៃធនធានមនុស្សគឺជាកត្តាកំណត់នៃគុណភាពនិងសមត្ថភាពនៃប្រទេសរបស់យើងក្នុងការអភិវឌ្ឍនិងការប្រកួតប្រជែងប្រកបដោយចីរភាព។ដូចគ្នានេះគុណភាពនៃការអប់រំបណ្តុះបណ្តាលគឺជាកត្តាគន្លឹះនៃគុណភាពរបស់ធនធានមនុស្ស ដែលយើងអាចនិយាយបានថា គុណភាពនៃការបណ្តុះបណ្តាលគឺជាកត្តាគន្លឹះមួយយ៉ាងសំខាន់សម្រាប់ការធានា និងការអភិវឌ្ឍ ព្រមទាំងការប្រកួតប្រជែងរបស់ប្រទេសជាតិ របស់យើង។សម្តេចធិបតីបានលើកឡើងថា គម្លាតនៃខួរក្បាល និងគម្លាតនៃសមត្ថភាពរបស់មនុស្សគឺងាយស្រួលនៅក្នុងការបិទប្រសិនបើជាមានឱកាសបានទទួលនូវការអប់រំដែលមានគុណភាពដូចគ្នាទោះជាចាប់ផ្តើមពីចំណុចខុសគ្នាលើកត្តាផ្សេងៗក៏ដោយដែលក្នុងន័យនេះសម្តេចតែងតែលើកឧទាហរណ៍ជាក់ស្តែងថាសិស្សម្នាក់មកពីគ្រួសារក្រីក្រនៅជនបទ មករៀននៅសាលាតិចណូមិនប្រាកដថាគាត់រៀនចាញ់សិស្សដែលមកពីគ្រួសារដែលមានជីវភាពធូរធានៅភ្នំពេញនោះទេ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា គម្លាតខួរក្បាល បើសិនជាផ្តល់នូវឱកាស និងមានការខិតខំប្រឹងប្រែងផងនោះ យើងអាចបិទក្នុងរយៈពេលដ៏ខ្លីបំផុត ហើយអ្វីដែលសំខាន់គឺត្រូវធ្វើយ៉ាងណាដើម្បីពង្រីកវិសាល ភាពនៃការអប់រំ ផ្តល់ឱកាសឱ្យនិស្សិតរបស់យើងនៅទូទាំងប្រទេសមានលទ្ធភាពទទួលបាននូវគុណភាពអប់រំព្រោះគុណភាពនៃការអប់រំគឺជាកត្តាកំណត់នៃធនធានមនុស្ស និងជាកត្តាកំណត់ នៃការអភិវឌ្ឍថែមទៀតផង។សម្ដេចធិបតី មានប្រសាសន៍នៅក្នុងពិធីសម្ពោធនោះថា៖«ការកសាងធនធានមនុស្សជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា»។«ខ្ញុំជឿថាគោលនយោបាយរបស់ខ្ញុំអាចអនុវត្តន៍បានជោគជ័យទៅបាន..ខ្ញុំទុកចិត្តក្រសួងអប់រំ»។សម្ដេចមហាបវរធិបតីមានប្រសាសន៍បន្តទៀតថាផ្នត់គំនិតរបស់កម្ពុជាត្រូវប្រើប្រាស់បច្ចេកវិទ្យា…ការបង្កើតនវានុវត្តន៍ និងការទទួលខុសត្រូវ។លោកហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ក្នុងពិធីសម្ពោធនោះដែរថា ចាប់តាំងពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ននេះសាកលវិទ្យាល័យសាយប័រកម្ពុជាមានសាកលវិទ្យាល័យនានាចំនួន១២បានចូលរួមដើម្បីលើកកម្ពស់បច្ចេកវិទ្យាសម្រាប់កំណែទម្រង់នៅក្នុងវិស័យអប់រំនៅកម្ពុជា៕
Post a Comment