បំណុលសាធារណៈសរុបរបស់កម្ពុជាមានចំនួន១១,០៩ប៊ីលានដុល្លារ
យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់កម្ពុជាដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃសុក្របានឲ្យដឹងថាបំណុលសាធារណៈសរុបរបស់កម្ពុជាមានចំនួន១១,០៩ប៊ីលានដុល្លារគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤ ។ព្រឹត្តិបត្រនេះបានអោយដឹងថា បំណុលសាធារណៈមាន៦៤ភាគរយពីដៃគូអភិវឌ្ឍន៍ទ្វេភាគី និង៣៦ភាគរយពីដៃគូអភិវឌ្ឍន៍ពហុភាគី។សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន៤៦% ជា ដុល្លារអាមេរិក១៩% ជាអេសដេអ៊ែ១១% ជាយ័នចិន១១% ជាយេនជប៉ុន៧% ជាអឺរ៉ូនិង ៦% ទៀត ជារូបិយវត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។ក្នុងអំឡុងពេលខែមករាដល់ខែមីនាឆ្នាំនេះរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូ អភិវឌ្ឍនានាសរុបចំនួន ១៤០,១៤ លានដុល្លារ ស្មើនឹងប្រមាណ ៦% នៃពិតានដែលច្បាប់អនុញ្ញាត។ប្រាក់កម្ចីដែលបានចុះហត្ថលេខានៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានថយចុះប្រហែល៧១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ប្រភពដដែលបានអោយដឹងថា “សរុបមក ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិត សម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤០%។ព្រឹត្តិបត្រនេះបានអោយដឹងទៀតថា កម្ពុជាបានទូទាត់សេវាបំណុលសរុបចំនួន ១៨១,៥៥ លានដុល្លារ នៅក្នុងត្រីមានទី១ឆ្នាំនេះ។
Post a Comment