កង​ទ័ពជើងទឹកអាមេរិកបាន​បញ្ចេញវីដេអូអំពីយុទ្ធនាកា​រប្រយុទ្ធរបស់នាវាផ្ទុកយន្តហោះ​នៅស​មុទ្រក្រហម

កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបង្ហាញពីយុទ្ធនាការប្រយុទ្ធរយៈពេលជាច្រើនខែរបស់នាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower ប្រឆាំងនឹងក្រុមហ៊ូទីនៅសមុទ្រក្រហម។យោងតាមសារព័ត៌មាន Insider កាលពីថ្ងៃទី២៥ខែមិថុនាកងទ័ពជើងទឹកអាមេរិកបានបង្ហោះវីដេអូនៃយុទ្ធនាការប្រយុទ្ធរបស់នាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower នៅក្នុងសមុទ្រក្រហម។ នាវាផ្ទុកយន្តហោះនេះបានចាកចេញពីមជ្ឈិមបូព៌ាកាលពីចុងសប្តាហ៍មុន បន្ទាប់ពីបានចំណាយពេលជិត៨ខែដើម្បីការពារការគំរាមកំហែងពីក្រុម ហ៊ូទី។នៅក្នុងវីដេអូសកម្មភាពប្រចាំថ្ងៃរបស់ក្រុមសមរភូមិនាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower អាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ រួមទាំងការថែទាំ និងការបំពាក់យន្តហោះចម្បាំងឡើងវិញ។វីដេអូនេះក៏បានផ្សព្វផ្សាយរូបភាពដែលមិនធ្លាប់មានពីមុនមកជាច្រើននៃការស្ទាក់ចាប់យន្តហោះហ៊ូទីឬវាយប្រហារគោលដៅរបស់កងកម្លាំងនេះនៅក្នុងប្រទេសយេម៉ែន។ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបាននិយាយថានាវាផ្ទុកយន្តហោះ USS DwightD.Eisenhowerត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ាក្នុងខែវិច្ឆិកា ឆ្នាំ២០២៣បន្ទាប់ពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើង។ នៅចុងខែឧសភាឆ្នាំ២០២៤ក្រុមសមរភូមិរបស់នាវាផ្ទុកយន្តហោះនេះបានវាយឆ្មក់រថយន្តហ៊ូទីជាង៤៣០គ្រឿងនៅក្នុងសមុទ្រក្រហម និងយេម៉ែន។

យោងតាមផែនការដែលរំពឹងទុកកងទ័ពជើងទឹកអាមេរិកនឹងបញ្ជូនក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Theodore Roosevelt ទៅកាន់សមុទ្រក្រហម ដើម្បីទទួលបេសកកម្មរបស់ USS Dwight D. Eisenhower ។USS Dwight D. Eisenhower (CVN-69) គឺជានាវាផ្ទុកយន្តហោះនុយក្លេអ៊ែរថ្នាក់ Nimitz ទីពីររបស់អាមេរិក។ នាវាផ្ទុកយន្តហោះនេះ ដំណើរការដោយនាវិក៥,០០០នាក់ អាចផ្ទុកយន្តហោះចំនួន៩គ្រឿង រួមទាំងយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងជាច្រើននាក់ទៀតដែលមានសមត្ថភាពអាចអនុវត្តសកម្មភាពស៊ើបការណ៍សម្ងាត់ ឃ្លាំមើល និងឈ្លបយកការណ៍៕ពុតសាម៉ាត់

Powered by Blogger.