នាយ​ករដ្ឋមន្ត្រី៖​​ភាពជា​ដៃគូ​សេ​ដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​​​និង​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​​បានជួយជំរុញ​កំណើ​ន​សេដ្ឋកិច្ច​កម្ពុជា

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច​ហ៊ុន​ ​ម៉ា​ណែ​ត​បាន​មានប្រសាសន៍​កាលពី​ថ្ងៃពុធ​ថា​​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (​F​T​As​)បាន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​និង​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​។​កម្ពុជា​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ RC​E​P​ ​ដែល​ចូលរួម​ជាមួយ​ប្រទេស​ចំនួន​ ​១​៥​ ​នៅ​អាស៊ី​-​ប៉ាស៊ីហ្វិក​ ​ហើយ​កម្ពុជា​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​ ​កូរ៉េ​ខាងត្បូង​ ​និង​អេ​មី​រ៉ា​ត​អា​រ៉ាប់​រួម​ផង​ដែរ​។​សម្តេចបាន​មានប្រសាសន៍​នៅ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហបុរី​ ​ដែល​ធ្វើឡើង​នៅ​ប្រទេស​សិង្ហបុរី​ថា​“​ក្នុងនាម​ជា​សមាជិក​សកម្ម​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អា​ស៊ាន​) ​និង​ RC​E​P​ ​កម្ពុជា​មានលទ្ធភាព​ខ្ពស់​ក្នុង​ការ​ចូល​ទៅកាន់​ទី​ផ្សារ​ដ៏​ធំ​”។

សុន្ទរកថា​របស់សម្តេចត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​។​សម្តេចហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​ ​កូរ៉េ​ខាងត្បូង​ ​និង​អេ​មី​រ៉ា​ត​អា​រ៉ាប់​រួម​ ​បាន​ជំរុញ​យ៉ាង​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​និង​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​របស់​ខ្លួន​ ​ដោយ​លោក​បន្ថែម​ថា​ ​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រកម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​សម្រេច​បាន​នូវ​អត្រា​កំណើន​ដ៏​រឹង​មាំ​ក្នុង​អត្រា​ ​៦​ ​ភាគរយ​នៅ​ឆ្នាំ​ ​២​០​២​៤​ ​ពោល​គឺ​កើន​ឡើង​ពី​ ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២​០​២​៣​។​ពាក់ព័ន្ធ​នឹង​ផ្នែក​នាំចេញ​ ​កម្ពុជា​បាន​នាំចេញ​ផលិតផល​ដែល​មាន​ទំហំ​ទឹកប្រាក់​ ​១​០​,​១​៨​ ​ប៊ី​លាន​ដុល្លារ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ក្នុងរយៈពេល​ ​៥​ ​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៤​ ​កើន​ឡើង​ ​១​០​,​៨​ ​ភាគរយ​ពី​ ​៩​,​១​៨​ ​ប៊ី​លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​​​ក្រសួង​ពាណិជ្ជកម្ម​។​របាយការណ៍​បាន​បន្ថែម​ថា​ ​ការនាំចេញ​ទៅកាន់​បណ្តា​ប្រទេស​សមាជិក​ RC​E​P​ ​មាន​ទំហំ​ ​៣​,​៩​៧​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ដែល​ស្មើនឹង​ ​៣​៩​ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​ព្រះរាជាណាចក្រកម្ពុជា​។​ ​ក្នុង​អំឡុង​ខែ​មករា​ ​ដល់​ខែ​ឧសភា​ឆ្នាំនេះ​ ​តួលេខ​នេះ​បានឃើញ​ថា​មានការ​កើន​ឡើង​១​២​,​៤​ភាគរយ​ពី​៣​,​៥​៣​ប៊ី​លាន​ដុល្លារ​ ​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​RC​E​P​ ​រួម​មាន​ប្រទេស​ចំនួន​ ​១​៥​ ​រួម​ទាំង​ប្រទេស​សមាជិក​អា​ស៊ាន​ទាំង​ ​១​០​ ​គឺ​ប្រ៊ុ​យ​ណេ ​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​ឡាវ​ ​ម៉ាឡេស៊ី​ ​មី​យ៉ា​ន់​ម៉ា​ ​ហ្វីលីពីន​ ​សិង្ហបុរី​ ​ថៃ​ ​និង​វៀតណាម​ ​និង​ដៃគូ​ពាណិជ្ជកម្ម​ចំនួន​៥​គឺ​ ​ចិន​ ​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​អូស្ត្រាលី​ ​និង​នូ​វែ​ល​សេ​ឡង់​៕X​in​h​u​a​

Powered by Blogger.