ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃរៀបចំសន្និសីទសារព័ត៌មានលើកដំបូងស្តីពីការផ្តល់សេវាតាមច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ថ្លែងក្នុងឱកាសបើកសន្និសទីសារព័ត៌មាននារសៀលថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤ បណ្ឌិត ទូច សុឃៈជំនួយការឯកឧត្តមអភិសន្តិបណ្ឌិត និងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គោលបំណងចម្បងនៃការរៀបចំសន្និសីទរបស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃនាពេលនេះគឺដើម្បីផ្សព្វផ្សាយជូនសាធារណៈជនអំពីលទ្ធផលការងារ និងទិសដៅអាទិភាពរបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លើការអនុវត្តយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិទាំងបីថ្នាក់ គឺថ្នាក់រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំ សង្កាត់។
Post a Comment