តំប​ន់​រមណី​យ​ដ្ឋាន​អង្គរស្រូប​យកភ្ញៀវទេស​ច​រណ៍អន្តរជា​តិ​ជា​ង​៤៧ម៉ឺន​នាក់

របាយការណ៍របស់គ្រឹះស្ថានអង្គរបានឱ្យដឹងថាឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាបានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៤៧២.២៥៨នាក់ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ដោយកើនឡើង៣៧%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រូបភាពសហការី
របាយការណ៍ដដែលបានបន្ថែមថា ឧទ្យានបុរាណនេះរកប្រាក់ចំណូលបាន២២,២លានដុល្លារអាមេរិក ពីការលក់សំបុត្រ ក្នុងអំឡុងខែមករា ដល់ខែឧសភាឆ្នាំ២០២៤នេះ ដោយកើនឡើង៣៨%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នៅក្នុងខែឧសភា ឧទ្យានបុរាណនេះ បានស្វាគមន៍ភ្ញៀវទេស​ចរណ៍បរទេសចំនួន៥០.៨៧៩នាក់ ដែលកើនឡើង១១ភាគរយ ហើយបង្កើតប្រាក់ចំណូលបាន សរុបចំនួន២,២៩លានដុល្លារ ដែលកើនឡើង១២,៥%បើធៀបនឹងខែឧសភាដូចគ្នាកាលពីឆ្នាំមុន។ដោយមានទីតាំងស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាបឧទ្យា​នបុរាណវិទ្យាអង្គរ ទំហំ៤០១គីឡូម៉ែត្រការ៉េនេះ គឺជាបណ្តុំប្រាសាទបុរាណចំនួន៩១ ដែលត្រូវបានសាងសង់ឡើង ដោយដូនតាខ្មែរចាប់ពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៣។ឧទ្យាននេះត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ និងបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។លោកតុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេស​ចរណ៍ បង្ហាញទំនុកចិត្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបោះទុនវិនិយោគដោយក្រុមហ៊ុនចិននឹងជួយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកកម្សាន្តនៅឧទ្យានអង្គរកាន់តែច្រើន ក្រោយពីអាកាសយានដ្ឋានកម្រិត4Eមួយនេះបានចាប់ផ្តើមបើកប្រតិបត្តិការពាណិជ្ជកម្ម ជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំមុន។លោកធ្លាប់បានថ្លែងប្រាប់សារពត៌មានចិន Xinhua ថា “អាកាសយានដ្ឋានអន្តរជាតិនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគរបស់ប្រទេសកម្ពុជា”។មន្ត្រីជាន់ខ្ពស់រូបនេះក៏ជឿជាក់ផងដែរថា “ឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនចិន-កម្ពុជាឆ្នាំ២០២៤ នឹងទាក់ទាញភ្ញៀវទេសចរ​ណ៍ចិន កាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសគឺធ្វើដំណើរមកកាន់តំបន់ប្រាសាទអង្គរតែម្តង”៕Xinhua

Powered by Blogger.