ប្រធានព្រឹទ្ធសភា​៖​​សន្តិភាព​ធ្វើឲ្យមានកំណើ​ន​សេដ្ឋកិច្ច​

 ​សម្តេចហ៊ុន​ ​សែនប្រធានព្រឹទ្ធសភា​ ​បាន​មានប្រសាសន៍ថា​ ​កម្ពុជា​ទទួល​បាន​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​និង​ម៉ា​ក្រូ​សេដ្ឋកិច្ច​ ​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​កើន​ឡើង​នៃ​ការនាំចេញ​ ​និង​ប្រាក់ចំណូល​ ​ដោយសារ​ប្រទេស​នេះ​ទទួល​បាន​ភាព​រួបរួម​ខាង​ផ្នែក​នយោបាយ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។​​ក្នុង​ឱកាស​អនុញ្ញាត​ឱ្យ​លោក​Park​ Jun​g​-​Wook​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួ​សម​ ​កាលពី​ថ្ងៃ​ទី​៦​ ​ខែ​មិថុនា​ ​នៅ​វិមាន​ព្រឹទ្ធសភា​ ​សម្តេច ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​ថា​ ​កត្តា​សន្តិភាព​ ​និង​ស្ថិរភាព​នយោបាយ​ ​គឺជា​អ្វី​ដែល​អ្នក​វិនិយោគ​ត្រូវការ​។​

ប្រទេស​កម្ពុជា​ទទួល​បាន​ភាព​រីក​ចម្រើន​ក្រោម​ការ​​​ដឹកនាំ​របស់​សម្តេចហ៊ុន​ ​សែន​ ​ទោះបីជា​មាន​ការផ្ទេរ​អំណាច​ទៅ​ឱ្យ​ថ្នាក់​ដឹកនាំ​វ័យក្មេង​ក៏ដោយ​។​សម្តេចបាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ថា​ “​ជាក់ស្តែង​៩​ ​ខែ​កន្លងមក​នេះ​ ​ប្រទេស​កម្ពុជា​ ​មាន​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​និង​ម៉ា​ក្រូ​សេដ្ឋកិច្ច​ ​ព្រមទាំង​បន្ត​មាន​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​កើន​ឡើង​នៃ​ការនាំចេញ​ ​និង​ប្រាក់ចំណូល​ ​ដែល​នាំ​ឱ្យ​ប្រទេស​បន្ត​ដំណើរ​ទៅមុខ​បាន​ជាប្រក្រតី​។​ដោយ​បង្ហាញ​ពី​ជំនឿ​យ៉ាង​មុតមាំ​លើ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ប្រទេស​កូរ៉េ​ ​សម្តេចជឿជាក់​យ៉ាង​មុតមាំ​ថា​ ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រាកដជា​នឹង​នាំទៅ​រកការ​កើន​ឡើង​នៃ​ទំនាក់ទំនង​នយោបាយ​”​។​សម្តេចបាន​មានប្រសាសន៍ថា​ ​ភាគី​ទាំងពីរ​ខិតខំ​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​មាន​ជាមួយគ្នា​ជាពិសេស​គឺ​តាមរយៈ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​នឹង​ជួយ​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពី​​​រ​កាន់តែ​មាន​ជំនឿ​ទុកចិត្ត​គ្នា​ ​និង​មាន​តម្លៃ​នយោបាយ​ផង​ដែរ​។​សម្តេចក៏បាន​ផ្ដល់​អនុសាសន៍​ឱ្យ​អ្នកវិនិយោគទុន​កូរ៉េ​ពិនិត្យ​លើ​ការ​បង្កើត​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុមហ៊ុន​កូរ៉េ​នៅ​កម្ពុជា​។​ដល់​អ្នក​វិនិយោគ​កូរ៉េ​ឱ្យ​ពិចារណា​លើ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុមហ៊ុន​កូរ៉េ​។​លោក​ ​Park​ Jun​g​-​Wook​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ ​សម្តេច​តេជោ ​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ជាង​ ​៣​០​ឆ្នាំ​កន្លងមក​ ​នាំមក​នូវ​ភាព​រីក​ចម្រើន​ ​និង​ការ​អភិវឌ្ឍ​ឥតឈប់ឈរ​។​​លោក​បាន​បន្ថែម​ថា​ ​នៅ​ក្នុង​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា​លោក​ ​ជឿជាក់​ថា​ ​សម្តេច​តេជោ ​នឹង​បន្ត​ដឹកនាំ​ឱ្យ​មានការ​រីក​ចម្រើន​សេដ្ឋកិច្ច​សង្គម​បន្ថែម​ទៀត​ ​សម្រាប់​ប្រជាជន​កម្ពុជា​។​លោក​ឯកអគ្គរដ្ឋទូត​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កំណើន​នៃ​ការ​វិនិយោគ​របស់​កូរ៉េ​នៅ​កម្ពុជា​ ​និង​កំណើន​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ (CK​F​T​A​) ​និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​)​។​​លោក​បាន​ជម្រាប​ជូន​ទៀត​ថា​ ណៈ​កម្មាធិការ​ចម្រុះ​ CK​F​T​A​ ​បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១​ ​ដោយ​ជោគជ័យ​ ​និង​បាន​ពិនិត្យ​គម្រោង​នានា​ ​ដែល​ក្នុង​នោះ​ក៏មាន​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ ​ដែល​ជា​គម្រោង​ស្នើ​ដោយ​សម្តេច​តេជោ​ផ្ទាល់​ ​ក្នុង​ឆ្នាំ​២​០​២​២​។​“​ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មាធិការ​ចម្រុះ​ CK​F​T​A​ ​និង​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​”​។​ពាក់ព័ន្ធ​នឹង​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ ​ឯកអគ្គរដ្ឋទូត​បាន​ជម្រាប​ជូន​សម្តេច​ហ៊ុន​ ​សែន​ ​ថា​ ​លោក​តែងតែ​តាមដាន​ដំណើរការ​នេះ​យ៉ាង​យកចិត្តទុកដាក់​ ​និង​បាន​លើកឡើង​ថា​ការរៀបចំ​សាង​សង់ស្ពាន​នេះ​មានដំណើរ​ការ​ទៅ​រលូន​ ​ហើយនឹង​ចុះ​បឋមសិលា​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២​០​២​៥​ខាងមុខនេះ​។​សម្តេច​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍ថា​ ​លោក​សង្ឃឹម​នឹងបាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ក្នុងពេលឆាប់ៗ​ខាងមុខ​នូវ​ ​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ ​ឆ្លងកាត់​ទន្លេ​ពីរ​នេះ​ ​ដែល​លោក​ជា​អ្នកស្នើ​ឡើង​ដោយ​ផ្ទាល់​។​ជាមួយគ្នា​នេះ​ ​សម្តេច​ ​ហ៊ុន​ ​សែន​នឹង​អញ្ជើញ​ទៅ​ចូលរួម​នៅ​ក្នុង​វេទិកា​ចំណេះ​ដឹង​ពិភពលោក​ ​និង​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ ​ពី​សាកលវិទ្យាល័យ​ ​Don​g​g​uk ​University​ ​Wise​ ​នៅ​ទីក្រុង​ ​G​y​e​onju​នៅ​ខែកញ្ញា​ខាងមុខនេះ​៕


Powered by Blogger.