សម្តេចធិបតីស្នើឱ្យមន្ត្រីធ្វើល្អចំពោះរាស្ត្រគឺដូចបម្រើខ្លួនឯងនិងគ្រួសារ
សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤របស់សាលាភូមិន្ទរដ្ឋបាលនៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៤បានស្នើឲ្យ«បម្រើប្រជារាស្ដ្រគឺដូចបម្រើខ្លួនឯងនិងគ្រួសារខ្លួនឯងចាំពាក្យនេះទៅ។តើយើងចង់រស់នៅក្នុងបរិស្ថាននេះងាយស្រួលរស់នៅទេសេវាសាធារណៈទាន់ចិត្តល្អប្រសើរទេបើយើងចង់បានសម្រាប់យើងសម្រាប់កូនយើងសម្រាប់គ្រួសារយើងគួរអនុវត្តព្រោះយើងចូលរួមក្នុងការផ្ដល់ សេវាឱ្យមន្ដ្រីផ្សេងទៀតផងដែរ ដែលជាប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់យើង»។ សម្ដេចធិបតីបន្ថែមថា មន្ដ្រីគ្រប់រូប ក៏ជាប្រជារាស្ដ្រដែរ ព្រោះនៅពេលមន្រ្តីចូលនិវត្តន៍ទៅ ក៏ក្លាយទៅជាប្រជារាស្រ្តធម្មតាវិញ។ដូច្នេះក្នុងនាមជាមន្រ្តីរាជការ ត្រូវបម្រើរាស្រ្តឱ្យដូចជាបម្រើកូនចៅរបស់ខ្លួនឯងដែរ។សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមទៀតថាគ្រប់គ្នាមិនចង់បានការផ្តល់សេវាសាធារណៈដែលតម្រូវឱ្យមានការអន្តរាគមន៍ឬការចរចានោះទេ៕AKP
Post a Comment