តំបន់ការពារមួយត្រូវបានបង្កើតឡើងនៅតាមព្រំដែននៃប្រទេសប៉ូឡូញ និងបេឡារុស្សដើម្បីបង្កើនសន្តិសុខនិងគ្រប់គ្រងការធ្វើចំណាកស្រុកខុសច្បាប់។
|
|
យោងតាមកាសែត Brussels Times នៅពាក់កណ្តាលអធ្រាត្រ ការណែនាំដែលចុះហត្ថលេខាដោយប្រធានក្រសួងមហាផ្ទៃប៉ូឡូញ Tomasz Siemoniak បានចូលជាធរមាន។ សេចក្តីណែនាំនេះដាក់បម្រាមបណ្តោះអាសន្នលើការស្នាក់នៅក្នុងតំបន់ជាក់លាក់នៃតំបន់ព្រំដែន។ការហាមឃាត់នេះអនុវត្តចំពោះតំបន់ដែលវែងជាង ៦០គីឡូម៉ែត្រតាមបណ្តោយព្រំដែនប៉ូឡូញ-បេឡារុស្ស ហើយមានសុពលភាពរយៈពេល៩០ថ្ងៃ ដោយអាចមានការពន្យារពេល។ តំបន់ការពារនឹងត្រូវបានអនុវត្តនៅក្នុងតំបន់ព្រំដែនចំនួន២ដែលមានចំនួនមនុស្សច្រើនបំផុតដែលប៉ុនប៉ងឆ្លងកាត់ព្រំដែនដោយខុសច្បាប់។អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ លោក Czslaw Mroczek បាននិយាយថាតំបន់ការពារភាគច្រើននឹងលាតសន្ធឹងចូលទៅក្នុងទឹកដីប៉ូឡូញ។"សម្រាប់ចម្ងាយប្រហែល៤៥គីឡូម៉ែត្រការហាមប្រាមនេះត្រូវបានអនុវត្តចំពោះតំបន់ដែលមានចម្ងាយ២០០ម៉ែត្រពីព្រំដែននិង១៦គីឡូម៉ែត្រដែលនៅសល់ដែលជាកន្លែងមានតំបន់អភិរក្សធម្មជាតិការហាមឃាត់អាចជ្រៅជាងនេះ។ ប៉ុន្តែមិនលើសពី២គីឡូម៉ែត្រ។យោងតាមក្រសួងមហាផ្ទៃប៉ូឡូញ តំបន់ហាមឃាត់មិនរាប់បញ្ចូលតំបន់លំនៅដ្ឋាន និងផ្លូវទេសចរណ៍ទេ។ នេះត្រូវបានធ្វើដើម្បីកាត់បន្ថយការរអាក់រអួលចំពោះអ្នកស្រុក និងអ្នកទេសចរ។ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញក្នុងស្រុកបាននិយាយថា ការសម្រេចចិត្តនេះអាចពាក់ព័ន្ធនឹងការស្លាប់របស់ទាហានប៉ូឡូញ បន្ទាប់ពីគាត់ត្រូវបានចាក់ដោយជនចំណាកស្រុកនៅព្រំដែន។ប៉ូឡូញ និងបេឡារុស្ស មានព្រំប្រទល់មានប្រវែងជាង ៤០០គីឡូម៉ែត្រ។ នៅឆ្នាំ២០២១រដ្ឋាភិបាលប៉ូឡូញក៏បានបង្កើតតំបន់ការពារនៅទីនោះផងដែរ។ព្រំដែនរវាងប៉ូឡូញ និងបេឡារុស្ស បានក្លាយជាចំណុចសំខាន់មួយ ចាប់តាំងពីជនចំណាកស្រុកចាប់ផ្តើមសម្រុកនៅទីនោះក្នុងឆ្នាំ២០២១ បន្ទាប់ពីបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី តាមសេចក្តីរាយការណ៍បានបើកទីភ្នាក់ងារទេសចរណ៍នៅទីនោះ មជ្ឈឹមបូព៌ា ដើម្បីផ្តល់ផ្លូវមិនផ្លូវការថ្មីមួយទៅកាន់អឺរ៉ុប។វិធានការនេះត្រូវបានសហភាពអឺរ៉ុប(EU)ចាត់ទុកថានឹងបង្កើតវិបត្តិ។បេឡារុស្សបដិសេធការចោទប្រកាន់នេះ៕ពុតសាម៉ាត់
Post a Comment