ប្រធានាធិបតីអាមេរិកកំពុងទទួលសម្ពាធដែលមិននឹកស្មានដល់មុនការបោះឆ្នោតក្នុងបរិបទដែលអ៊ីស្រាអែលប្រកាសត្រៀមខ្លួនសម្រាប់ជម្លោះទូលំទូលាយជាមួយក្រុមហេសបូឡា។
|
|
គេហទំព័រព័ត៌មាន Asia Times ថ្មីៗនេះបានចុះផ្សាយអត្ថបទមួយរបស់លោកស្រី Michelle Bentley នាយកមជ្ឈមណ្ឌលសន្តិសុខអន្តរជាតិនៃសាកលវិទ្យាល័យឡុងដ៍ ដើម្បីបង្ហាញពីផលប៉ះពាល់នៃហានិភ័យនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាលើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoeBiden។ប៉ុន្មានថ្ងៃមុននេះរដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសពីការត្រៀមខ្លួនសម្រាប់ជម្លោះដ៏ធំជាមួយក្រុមហេសបូឡា ខណៈដែលស្ថានការណ៍នៅតំបន់ហ្គាហ្សាស្ទ្រីបនៅតែមិនបង្ហាញសញ្ញានៃភាពត្រជាក់។ ក្រុមអ្នកសង្កេតការណ៍និយាយថាចំណាត់ការរបស់ទីក្រុង TelAvivនឹងក្លាយជាការប៉ះទង្គិចយ៉ាងខ្លាំងចំពោះរដ្ឋបាលអាមេរិកបច្ចុប្បន្ននៅមុនការបោះឆ្នោតខែវិច្ឆិកា ពីព្រោះប្រធានាធិបតី Biden បានទទួលការរិះគន់ជាច្រើនចំពោះគោលនយោបាយគាំទ្រអ៊ីស្រាអែលពីមុនរបស់លោក។នៅក្នុងការវិភាគនាពេលថ្មីៗនេះដោយ Politico ជម្លោះអូសបន្លាយនៅហ្គាហ្សានិងអ៊ុយក្រែនបានបង្កើនអារម្មណ៍នៃ"ពិភពលោកដែលមិនស្ថិតស្ថេរ"ធ្វើឱ្យលោកBidenចុះខ្សោយក្នុងក្រសែភ្នែកអ្នកបោះឆ្នោត។ ហានិភ័យនៃទីក្រុង Tel Aviv បើកមុខថ្មីជាមួយក្រុម ហេសបូឡានៅលីបង់ នឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់លោកបន្ថែមទៀត ពីព្រោះសហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល។លោកស្រី Bentley បាននិយាយថា លោកប្រធានាធិបតី Biden មានគោលដៅសំខាន់ពីរដើម្បីសម្រេចបានរួមទាំងការស្ដារឡើងវិញនូវសន្តិភាពនៅមជ្ឈិមបូព៌ានិងការរក្សាសម្ព័ន្ធភាពជាមួយអ៊ីស្រាអែល។គោលដៅទាំងពីរនេះកំពុងប្រឈមមុខនឹងការលំបាកជាច្រើនដោយសារសំណើឈប់បាញ់បណ្តោះអាសន្នរបស់ទីក្រុងវ៉ាស៊ីនតោនមិនទាន់ត្រូវបានអនុម័តដោយភាគីពាក់ព័ន្ធនៅឡើយ។មិនត្រឹមតែប៉ុណ្ណោះ កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់លោក Biden ក៏បង្កឲ្យមានភាពចម្រូងចម្រាសនៅក្នុងសហរដ្ឋអាមេរិក។សមាជិកសភាបក្សប្រឆាំងនិយាយថាវិធានការនេះនឹងពង្រឹងក្រុមហេសបូឡានិងអ៊ីរ៉ង់ដោយប្រយោល។ទន្ទឹមនឹងនេះ អ្នកគាំទ្របទឈប់បាញ់បានថ្កោលទោសសហរដ្ឋអាមេរិកដែលផ្តល់ជំនួយសព្វាវុធដល់អ៊ីស្រាអែលនិងសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា។ស្ថានភាពនេះបានធ្វើឱ្យចៅហ្វាយសេតវិមានស្ថិតក្នុងស្ថានភាពលំបាកសូម្បីតែក្នុងករណីដែលកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងត្រូវបានបង្កើតឡើងក៏ដោយក៏កេរ្តិ៍ឈ្មោះរបស់រដ្ឋបាល Biden ជាមួយប្រទេសផ្សេងទៀតនឹងនៅតែរងផលប៉ះពាល់យ៉ាងខ្លាំង។ ថ្មីៗនេះ ប្រទេសជាច្រើននៅអឺរ៉ុបបានសម្តែងការមិនយល់ស្របជាមួយសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ដោយទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ផ្ទុយទៅវិញ ពិភពលោកមិនបានឃើញជម្លោះទ្រង់ទ្រាយធំណាមួយក្នុងអំឡុងពេលលោក Trump ជាប្រធានាធិបតីអាមេរិកឡើយ។ ទោះបីជាស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកមានភាពខុសប្លែកគ្នាខ្លាំងពីពេលនោះក៏ដោយ។ប៉ុន្តែភាពចម្រូងចម្រាសលើគោលនយោបាយអ៊ីស្រាអែលរបស់រដ្ឋបាលបច្ចុប្បន្នអាចបង្កើតលក្ខខណ្ឌសម្រាប់លោក Trumpក្នុងការឈានទៅរកការប្រជែងគ្នាទៅកាន់សេតវិមាន។ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើង ទំនាក់ទំនងរវាងលោក Biden និងសមាជិកសភាប្រជាធិបតេយ្យមិនមានភាពរលូនទេ ហើយអ្វីៗនឹងកាន់តែលំបាក ប្រសិនបើទីក្រុង Tel Aviv ពិតជាវាយប្រហារប្រទេសលីបង់។ ការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា អ្នកបោះឆ្នោតភាគច្រើនមិនយល់ស្របនឹងវិធីដែលលោក Biden កំពុងដោះស្រាយវិបត្តិមជ្ឈិមបូព៌ាហើយនេះនឹងកាត់បន្ថយការវាយតម្លៃការយល់ព្រមរបស់ចៅហ្វាយសេតវិមានក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេង៕ពុតសាម៉ាត់
Post a Comment