បន្ទាប់ពីជាង២ឆ្នាំនៃការផ្ទុះជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបានតែងតាំងឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចលោក Andrei Belousov ជារដ្ឋមន្ត្រីការពារជាតិជំនួសលោក Sergei Shoigu ។
|
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីAndreiBelousovត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី។ រូបថត៖Reuters |
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Belousov (អាយុ៦៥ឆ្នាំ) បានបញ្ចប់ការសិក្សាដោយកិត្តិយសពីមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Moscow State University ក្នុងឆ្នាំ១៩៨១។នៅឆ្នាំ២០០០លោកBelousovត្រូវបានតែងតាំងជាទីប្រឹក្សាក្រៅផ្លូវការរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីហើយបានចូលរួមជាមួយក្រសួងសេដ្ឋកិច្ចរុស្ស៊ីជាអនុរដ្ឋមន្ត្រីរបស់ខ្លួន៦ឆ្នាំក្រោយមក។ ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ លោកបានកាន់មុខតំណែងជាប្រធាននាយកដ្ឋានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងអង្គភាពរដ្ឋាភិបាល។ក្នុងឆ្នាំដដែលនោះលោកPutin បានកាន់តំណែងជានាយករដ្ឋមន្ត្រីរុស្ស៊ី។ក្នុងឆ្នាំ២០១២លោក Belousov ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។ក្នុងអំឡុងពេលពីឆ្នាំ២០១៣ដល់២០២០ លោកបានបម្រើការជាទីប្រឹក្សារបស់ប្រធានាធិបតីរុស្ស៊ី។ ចាប់ពីឆ្នាំ២០២០រហូតមកដល់ពេលនេះលោកកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីទី១។នៅពេលដែលនាយករដ្ឋមន្រ្តី Mikhail Mishustin បានឆ្លង Covidក្នុងឆ្នាំ២០២០លោកBelousovបានកាន់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសរុស្ស៊ីខណៈពេលដែលលោកMishustinត្រូវបានព្យាបាលសម្រាប់ជំងឺនេះ។ក្នុងឆ្នាំ២០១៧ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RBC បាននិយាយថា លោក Belousov គឺជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីដែលបានបញ្ចុះបញ្ចូលលោក Putinថាសេដ្ឋកិច្ចឌីជីថលនិងblockchainគឺមានសារៈសំខាន់សម្រាប់អនាគត។«ខ្ញុំអាចនិយាយបានថា អ្វីដែលប្រទេសអធិបតេយ្យត្រូវតែមានគឺត្រូវមានអត្ថន័យផ្ទាល់ខ្លួន។ តើយើងជានរណា យើងមកពីណាទៅ? លោក Belousovបានប្រាប់RBCនៅក្នុងបទសម្ភាសន៍មួយនៅឆ្នាំ២០២៣យើងមិនមានជម្រើសផ្សេងទៀតសម្រាប់ប្រទេសរបស់យើងទេ ក្រៅពីការទទួលយក ឬបង្កើតអត្តសញ្ញាណនេះឡើងវិញ។យោងទៅតាម RBC លោក Belousov បានហាត់កីឡា Sambo និងការ៉ាតេកាលពីលោកនៅក្មេង។ លោកមិនបានបម្រើក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីទេ។ លោកត្រូវបានគេនិយាយថាជាមនុស្សដែលស្និទ្ធស្នាលនឹងលោកប្រធានាធិបតីPutin ។ក្នុងនាមជាឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Belousov បានដោះស្រាយការអភិវឌ្ឍន៍នៃទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រុស្ស៊ីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិនិងបានបញ្ចប់ទៅក្នុងគម្រោងជាតិរួមជាមួយនឹងបញ្ហាហិរញ្ញវត្ថុ ឥណទាន និងគោលនយោបាយរូបិយវត្ថុ និងបទប្បញ្ញត្តិទីផ្សារហិរញ្ញវត្ថុ។ចាប់ពីឆ្នាំ២០២២លោក Belousov ក៏គ្រប់គ្រងការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាដឹកជញ្ជូនដែលមានបច្ចេកវិទ្យាខ្ពស់ និងប្រព័ន្ធគ្រប់គ្រងឆ្លាតវៃផងដែរ៕ពុតសាម៉ាត់
Post a Comment