លោ​​កKimJongUnបា​ន​គំរា​មសងសឹកកូ​រ៉េខាងត្បូងចំពោះ​កា​រប្រឆាំងកូរ៉េខាងជើ​ងដែលបា​ញ់បង្ហោះផ្កាយរណប​ចារកម្ម

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Unបានប្តេជ្ញាថានឹងចាត់វិធានការ "តឹងរ៉ឹងបំផុត"ដើម្បីឆ្លើយតបទៅនឹងការបង្ហាញកម្លាំងរបស់កូរ៉េខាងត្បូងប្រឆាំងនឹងការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាងក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្ម។

លោកKimJongUnបាន​ថ្លែង​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ទី២៨ ខែ​ឧសភា។ រូបថត៖ KCNA
ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថាលោក Kimបានចេញការព្រមានខាងលើ ក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ នៅថ្ងៃទី ២៨ខែឧសភា ដើម្បីប្រារព្ធខួបលើកទី៦០នៃការបង្កើតទីភ្នាក់ងារនេះ។ សកម្មភាពនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបឃ្លាំមើលយោធារបស់កូរ៉េខាងជើងបានបញ្ចប់ដោយការបរាជ័យ។មេដឹកនាំក្រុងព្យុងយ៉ាងបានសង្កត់ធ្ងន់ថាការកាន់កាប់ផ្កាយរណបចារកម្ម គឺជាជម្រើស "ជៀសមិនរួច"ដើម្បីការពារអធិបតេយ្យភាពរបស់កូរ៉េខាងជើង ហើយបានចោទប្រកាន់យោធាកូរ៉េខាងត្បូងថាបង្ហាញពីភាពខ្លាំងរបស់ខ្លួន មុនពេលបាញ់បង្ហោះផ្កាយរណប។យោធាកូរ៉េខាងត្បូងកាលពីថ្ងៃទី២៧ឧសភាបានធ្វើសមយុទ្ធដែនអាកាសដែលចូលរួមដោយយន្តហោះចម្បាំងប្រហែល២០គ្រឿងនៅជិតព្រំដែនជាមួយកូរ៉េខាងជើងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីផែនការបាញ់បង្ហោះផ្កាយរណបក្នុងអំឡុងពេលពីថ្ងៃទី២៧ខែឧសភាដល់ថ្ងៃទី៤ខែមិថុនា។“យោធាកូរ៉េខាងត្បូងបានគំរាមកំហែងដល់ការអនុវត្តអធិបតេយ្យភាពរបស់យើងជាមួយនឹងអាវុធ។នេះ​ជាការ​ញុះញង់​ដ៏​គ្រោះថ្នាក់​មួយ​ដែល​មិន​អាច​មើលរំលង​បានហើយ​ជាការ​លេងសើច​ដោយ​ភ្លើង​ដែល​ធ្វើឱ្យ​យើង​មិនអាច​ទប់​កំហឹង​បាន»​។មេដឹកនាំកូរ៉េខាងជើងបានប្តេជ្ញាថានឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតប្រឆាំងនឹងការសម្រេចចិត្តដ៏ប្រញាប់ប្រញាល់របស់កូរ៉េខាងត្បូងដើម្បីបង្ហាញកម្លាំងប្រឆាំងនឹងការបាញ់បង្ហោះផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង។ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះគ្រាប់មីស៊ីលថ្មីមួយដែលផ្ទុកផ្កាយរណបចារកម្មដែលមានឈ្មោះថា Malligyong-1-1 កាលពីល្ងាចថ្ងៃទី២៧ខែឧសភា។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះបាននិយាយថាបានផ្ទុះឡើងក្នុងដំណាក់កាលដំបូងភ្លាមៗបន្ទាប់ពីការហោះហើរ។កាលពីខែវិច្ឆិកាកន្លងទៅ ប្រទេសកូរ៉េខាងជើងបានជោគជ័យក្នុងការដាក់ផ្កាយរណបឈ្លបយកការណ៍យោធាទៅកាន់គន្លងតារាវិថី បន្ទាប់ពីបរាជ័យពីរលើកមុនក្នុងខែឧសភា និងខែសីហាឆ្នាំដដែល៕ពុតសាម៉ាត់


Powered by Blogger.