អ៊ុយក្រែនបានបញ្ជាក់ថាអាមេរិកអនុញ្ញាតឲ្យមានការវាយប្រហារលើដីរុស្ស៊ីទីក្រុងម៉ូស្គូនិងក្រុងគៀវបានដោះដូរអ្នកទោសសង្គ្រាម
ការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថាសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យប្រទេសនេះប្រើប្រាស់អាវុធជំនួយរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីមួយចំនួន។
រុស្ស៊ីនិងអ៊ុយក្រែនផ្លាស់ប្តូរអ្នកទោសសង្គ្រាម
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាដោយសារកិច្ចព្រមព្រៀងចរចាដែលសម្របសម្រួលដោយប្រទេសអារ៉ាប់រួម(UAE)ទីក្រុងម៉ូស្គូនិងគៀវបានធ្វើការដោះដូរអ្នកទោសនៅថ្ងៃទី ៣១ ឧសភា។ទីភ្នាក់ងារសារព័ត៌មាន Sputnik បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីដែលនិយាយថាភាគីអ៊ុយក្រែនបានដោះលែងទាហានរុស្ស៊ី៧៥នាក់ដែលត្រូវបានចាប់ខ្លួនដោយពួកគេជាថ្នូរនឹងសេរីភាពសម្រាប់ទាហានរបស់ពួកគេចំនួន៧៥ នាក់នៅក្នុងដៃរបស់ទីក្រុងម៉ូស្គូ។យោងតាមអាជ្ញាធរបន្ទាប់ពីត្រូវបានដោះលែង ទាហានរុស្ស៊ីនឹងត្រូវដឹកជញ្ជូនទៅកាន់ទីក្រុងម៉ូស្គូ តាមយន្តហោះដឹកជញ្ជូនយោធា។ ពួកគេនឹងទទួលបានការព្យាបាល និងស្តារនីតិសម្បទានៅកន្លែងវេជ្ជសាស្ត្រនៃក្រសួងការពារជាតិរុស្ស៊ី។ទីស្នាក់ការសម្របសម្រួលអ្នកទោសសង្គ្រាមអ៊ុយក្រែនបានបញ្ជាក់ថា នេះគឺជាការដោះដូរអ្នកទោសលើកដំបូងរវាងភាគីទាំងពីរចាប់តាំងពីខែកុម្ភៈឆ្នាំនេះ។ប៉ុន្តែជាការផ្លាស់ប្តូរលើកទី៥២នៃប្រភេទនេះចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅចុងខែកុម្ភៈ/២០២២។ មកដល់ពេលនេះទីក្រុងម៉ូស្គូបានដោះលែងអ្នកទោសសង្គ្រាមអ៊ុយក្រែនសរុបចំនួន៣.២១០នាក់៕ពុតសាម៉ាត់
អ្នកទោសសង្គ្រាមអ៊ុយក្រែនត្រូវបានដោះលែងដោយរុស្ស៊ីនៅថ្ងៃទី ៣១ ឧសភា។ រូបថត៖ pravda.com.ua |
Post a Comment