គិតត្រឹមព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២៤កំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យសម្រេចបានប្រមាណ៣០%ទៅ៤០%ហើយ
លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងនាព្រឹកថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៤បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនិងជាសាក្សីសម្រាប់ការកំណែសន្លឹកកិច្ចការរបស់បេក្ខជនដែលបានប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យឱ្យចូលក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២ដល់ទី៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។អនុគណៈកម្មការមណ្ឌលកំណែបានបញ្ជាក់ថា បើគិតត្រឹមព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២៤នេះកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រេចបានប្រមាណ ៣០% ទៅ ៤០%។នេះបើតាមការចេញផ្សាយAKP។
Post a Comment