កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី១០ទៅ៤០%នៃផ្ទៃដីសម្រាប់ថ្ងៃទី១ខែមិថុនានេះ
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា តំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%-៣០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី១០%-៤០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%-២៥%។ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
រូបភាពសហការី |
Post a Comment