កម្ពុជាអាចនឹងមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី១០ទៅ៥០%សម្រាប់ថ្ងៃទី៣០ខែឧសភា
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា តំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០% -៤០%។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី១០%-៥0% និងតំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%-៣០%។ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
Post a Comment