សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលប្តេជ្ញាធានានូវសេរីភាពសារព័ត៌មានដូចមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ដែលមានស្រាប់របស់ព្រះរាជាណាចក្រកម្ពុជា។
|
|
ថ្លែងក្នុងពិធីជួបជុំសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប្រមាណ ៥០០០នាក់ សម្តេចហ៊ុន ម៉ាណែត បានអបអរសាទរចំពោះវឌ្ឍនភាពនៃសេរីភាពសារព័ត៌មានរបស់កម្ពុជា ដែលកំពុងរីកដុះដាល និងវិវឌ្ឍឆ្ពោះទៅរកការរក្សាសណ្តាប់ធ្នាប់ល្អ ខណៈសេរីភាពនៃការបញ្ចេញមតិនៅតែបន្តរីកចម្រើន។សម្តេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានឱ្យបន្តរាយការណ៍ដោយសេរីដោយឈរលើក្រមសីលធម៌វិជ្ជាជីវៈ។សម្តេចបានគូសបញ្ជាក់ថា «លទ្ធផលនៃការស្ទង់មតិថ្មីជាមួយនឹងអ្នកឆ្លើយសំណួរចំនួន ៣៤១នាក់ ដែលធ្វើឡើងដោយក្រសួងព័ត៌មាន បានរកឃើញថា អ្នកឆ្លើយសំណួរចំនួន ៧៩,៨ ភាគរយបានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាថាល្អណាស់»។កម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងទំនើបប្រមាណ ២,០០០ ដោយមានអ្នកសារព័ត៌មានប្រហែល ១០,០០០ នាក់ ដោយមិនរាប់បញ្ចូលអ្នកបង្កើតមាតិកាជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕AKP
Post a Comment