មណ្ឌលគិរី៖បើតាមប្រភពពីអនាមិកបានឲ្យដឹងថាមានរថយន្តសាំយ៉ុង របស់ក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ស្រុកកែវសីមាជាច្រើនគ្រឿងលក់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងង៉ាំយូរលិតបានយ៉ាងរលូនគ្មានការបង្រ្កាប។ប្រភពដដែលបានឲ្យដឹងទៀតថាមានរថយន្តសាំយ៉ុងពណ៌ស កំពុងដឹកជញ្ជូនផលអនុផលព្រៃឈើអត់ច្បាប់ចាប់ផ្តើមកម្រើកឡើងវិញបែបនេះបើគិតរហូតមកដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤នេះមានរយ:ពេល១ខែហើយមកហើយតែគេកុំទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាមួយចាត់វិធានការទប់ស្កាត់និងបង្ក្រាបនៅឡើយទេ។
|
|
បើតាមមតិរិះគន់បានលើកឡើងថាកត្តាក្រុមឈ្មួញបទល្មើសព្រៃឈើ ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យនិងធ្វើចរាចរណ៍ បានយ៉ាងរលូននៅលើដងផ្លូវជាតិនោះ។បើកគ្មានការភ្លើងខៀវពីសំណាក់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនតូចក្នុងស្រុកកែសីមានោះគឺមិនអាចដំណើរការបានយ៉ាងរលូនអញ្ចឹងទេហើយបើគ្មានការទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលានោះទេជាហេតុនាំឲ្យបទល្មើសព្រៃឈើ មានការកើនឡើង យ៉ាងអនាធិបតេយ្យនិងឈានទៅរកវិនាសកម្មព្រៃឈើដ៏ធំមិនខានឡើយ។នេះសារមួយជម្រាបជូនគណៈមេបញ្ជាការឯកភាពខេត្តមណ្ឌលគិរីមេត្តាជ្រាបជាព័ត៌មានសម្រាប់ឈានទៅរកចាតវិធានការបង្រ្កាប។សូមរំលឹកផងដែរថាថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤នៅក្រសួងបរិស្ថាននារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលឹកថា កន្លងទៅមានការកាប់ព្រៃ និងការរកសត្វរបស់បងប្អូនប្រជាពលរដ្ឋ តែមិនបានប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានធម្មជាតិនោះទេ អ្វីដែលប៉ះពាល់ខ្លាំងគឺការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ការនិងទប់ស្កាត់ឲ្យបានជាដាច់ខាត។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថាកិច្ចការពារនិងទប់ស្កាត់ការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិ គឺជាការយកចិត្តទុកដាច់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឲ្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរព័ន្ធ ត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើគ្រប់ទម្រង់៕កែវបូរិន
|
|
Post a Comment