អ៊ុយក្រែន​មិ​ន​​បាន​ស្នើ​ឱ្យ​អង្គការ​​ណាតូ​បញ្ជូន​ទ័ពឬ​បាញ់​មេប​ញ្ជាការ​កង​កម្លាំង​ពិសេ​ស​នោះ​ទេ

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានបញ្ជាក់ជាថ្មីថា អ៊ុយក្រែនមិនស្នើសុំឱ្យសម្ព័ន្ធមិត្តយោធាចល័តទាហានដើម្បីគាំទ្រការប្រយុទ្ធនោះទេ។

ទាហានណាតូចូលរួមក្នុងសមយុទ្ធ Steadfast Defender Brilliant Jump ២០២៤នៅប្រទេសប៉ូឡូញ។ រូបថត៖Reuters
ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីតាលី ANSA លោក Stoltenberg បាន​សង្កត់​ធ្ងន់​ថា បច្ចុប្បន្នណាតូមិនមាន​គម្រោង​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន​ទេ។“ណាតូ​គ្មាន​ចេតនា​ដាក់​ពង្រាយ​កម្លាំង​ទៅ​អ៊ុយក្រែន​ទេ។នៅពេលដែលខ្ញុំបានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនកាលពីសប្តាហ៍មុន អ៊ុយក្រែនមិនបានសុំឱ្យណាតូបញ្ជូនទាហានទៅអ៊ុយក្រែននោះទេ អ្វីដែលពួកគេស្នើសុំគឺការគាំទ្របន្ថែមទៀត"អគ្គលេខាធិការអង្គការណាតូបានសង្កត់ធ្ងន់។កន្លងមកលោកStoltenbergក៏បានបញ្ជាក់ម្តងហើយម្តងទៀតថាណាតូនឹងមិនបញ្ជូនទាហានទៅគាំទ្រអ៊ុយក្រែនប្រឆាំងនឹងកងទ័ពរុស្ស៊ីឡើយ។គំនិត​នៃ​ការ​បញ្ជូន​ទ័ព​របស់​អូតង់​ទៅ​អ៊ុយក្រែន​ត្រូវ​បាន​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron លើក​ឡើង​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ។ប៉ុន្តែ​សមាជិក​ណាតូ​ភាគច្រើន​បាន​ប្រឆាំង​ដោយ​ចំហ។ កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានព្រមានថា ការដាក់ពង្រាយទ័ពរបស់ណាតូ ទៅកាន់តំបន់សង្រ្គាមអ៊ុយក្រែន អាចបង្កឱ្យមានសង្គ្រាមនុយក្លេអ៊ែរពេញលក្ខណៈ។ប្រទេសលោកខាងលិចភាគច្រើនជឿថាជំនួសឱ្យការពិភាក្សាអំពីការដាក់ពង្រាយកងទ័ព ពួកគេគួរតែផ្តោតលើការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុសម្រាប់ទីក្រុងគៀវ។ ទោះបីជាអង្គការណាតូបានផ្តល់ជំនួយរាប់ពាន់លានដុល្លារក៏ដោយ ក៏អ៊ុយក្រែននៅតែចង់បានការគាំទ្របន្ថែមទៀតដោយបន្ទោសការខ្វះខាតគ្រាប់រំសេវសម្រាប់ការបរាជ័យរបស់ខ្លួននៅលើសមរភូមិ។កាលពីថ្ងៃទី៨ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រកាសថាប្រសិនបើកងទ័ពបរទេសបង្ហាញខ្លួននៅក្នុងតំបន់ជម្លោះអ៊ុយក្រែន «ពួកគេប្រាកដជាក្លាយជាគោលដៅរបស់កងទ័ពរុស្ស៊ី»។អ៊ុយក្រែន​បាន​ជំនួស​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ជា​លើក​ទី២ក្នុង​រយៈ​ពេល​៦​ខែនៅថ្ងៃទី៩ខែឧសភា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំនួសមេបញ្ជាការកងកម្លាំងពិសេសលោក Colonel Serhiy Lupanchuk ជាមួយនឹងឧត្តមសេនីយ៍ត្រី Oleksandr Trepak ។ ពីមុនលោក Lupanchuk ត្រូវបានតែងតាំងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។ មូលហេតុ​ដែល​គាត់​ត្រូវ​គេ​បណ្ដេញ​ចេញ​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។កងកម្លាំងពិសេសរបស់អ៊ុយក្រែន ត្រូវបានគេនិយាយថាមានជំនាញក្នុងការធ្វើប្រតិបត្តិការយោធានៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី ជាពិសេសឧបទ្វីបគ្រីមៀ។ចាប់តាំងពីឆ្នាំ២០១៤។លោកTrepakបានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការការពារនៅភាគខាងកើតអ៊ុយក្រែនប្រឆាំងនឹងពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី។លោកក៏បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ីលើអាកាសយានដ្ឋានDonetskដែលជាប្រតិបត្តិការយោធាដ៏ធំបំផុតមួយនៅពេលនោះ។នៅថ្ងៃទី៩ខែឧសភាផងដែរ លោក Zelensky បានតែងតាំងលោក Dmytro Hereha ឡើងវិញជាមេបញ្ជាការកងកម្លាំងគាំទ្ររបស់កងទ័ពអ៊ុយក្រែន។ កន្លង​មក លោកHereha ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​មិន​មាន​ការ​ពន្យល់​អ្វី​ឡើយ​កាល​ពី​ខែ​មីនា៕ពុតសាម៉ាត់


Powered by Blogger.