សម្តេច​ធិបតីផ្តល់ក្របខ័ណ្ឌជូនដល់សា​ច់ញាតិបង្កើត​របស់យោធិនពលី​ទាំង២០នាក់

តាមរយៈបណ្តាញសង្គមសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៦ខែមេសាឆ្នាំ២០២៤នេះបានសម្រេចផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង២០នាក់(អាចជាកូនជាចៅ ឬជាបងប្អូនបង្កើតនិងអាចជាស្រីឬជាប្រុសក៏បាន)ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុកឬបងប្អូនរបស់គាត់។សម្តេចធិបតីបានលើកឡើងថា«ខ្ញុំបានឃើញសាររបស់ក្មួយជាសំណាងរស្មីសត្យាជាកូនបង្កើតរបស់វរសេនីយ៍ទោជាសំណាងជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ដោយក្មួយបានស្នើសុំក្របខ័ណ្ឌចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក ឬបងប្អូនរបស់គាត់»៕




Powered by Blogger.