សម្រេច​លុប​អាជ្ញាប័ណ្ណអង្គភាពសារ​ព័ត៌​មានចំនួន២ប​ន្ថែមទៀត

 ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន២ ក្រោយរកឃើញម្ចាស់អង្គភាពប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។

សហការី

គួររឭកឲ្យដឹងដែរថាកន្លងមកក្រសួងព័ត៌មានបានប្រកាសបិទអង្គភាពសារព័ត៌មានWww.Kangmeasnews.Com,Www.Intriplus.NewsនិងWww.Fbrtvhotnews.Comបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មានដោយហេតុផលមិនមានមូលដ្ឋាន ច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ។ក្នុងនោះផងដែរក្រសួងព័ត៌មាន នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានលុបប្រកាសលេខ ៣១៩ ព.ម ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យ លោក ជឿងធួនកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ០១០៩១២៣៣១ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៦៥J ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ជាម្ចាស់អាជីវកម្មគេហទំព័រឈ្មោះ www.lifeandsports.news និង www.lifeandsport.online អាសយដ្ឋាន ទីស្នាក់ការស្ថិតនៅផ្ទះលេខ ៦៥J ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយហេតុផលម្ចាស់អង្គភាពបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន មិនអនុវត្តតាមនីតិវិធី មិនទទួលយក ការណែនាំ និងបន្តបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន៕


Powered by Blogger.