ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រារព្ធខួប១០ឆ្នាំនៃការបង្កើតកាសែតខ្មែរថាមស៍នាល្ងាចថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថាការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទំនើបកើនឡើងបង្កើតឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយវិបត្តិហិរញ្ញវត្ថុការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម។នេះបើតាមឲ្យដឹងពីAKP។
|
|
រដ្ឋមន្ត្រីព័ត៌មានបានបន្ថែមផងដែរថា៖ «រហូតមកដល់ពេលនេះខ្មែរថែមស៍គឺជាសារព័ត៌មានបោះពុម្ពជាភាសាអង់គ្លេសមានតែមួយគត់ក្រោយកាសែតភ្នំពេញប៉ុស្តិ៍ ភាសាខ្មែរ និងអង់គ្លេស ប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ និងបន្តការផ្សព្វផ្សាយរបស់ខ្លួននៅលើអនឡាញ»។បន្ថែមពីលើនេះ ការរីកចម្រើនផ្នែកបច្ចេកវិទ្យានិងមធ្យោបាយទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលនិងទំនើប ព្រមជាមួយនឹងភាពសំបូរបែបនៃខ្លឹមសារ ជាដើមចមនៃការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយបុរាណដូចជាកាសែត វិទ្យុ និងទូរទស្សន៍។ការធ្វើសមាហរណកម្មនិងបរិវត្តកម្មក្នុងបរិបទឌីជីថលសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបុរាណជាភាពចាំបាច់រួមជាមួយការបង្កើនគុណភាពព័ត៌មានគុណភាពវិជ្ជាជីវៈដើម្បីប្រសិទ្ធភាពនៃការប្រកួតប្រជែង និងបន្ស៊ាំនឹងការប្រែប្រួលនៃបច្ចេកវិទ្យា៕
Post a Comment