នា​យករដ្ឋមន្ត្រីកម្ពុជាថ្លែងថាមា​នសន្តិភាពទើប​យើងធ្វើបុណ្យបា​ន

 នៅព្រឹកថ្ងៃព្រហស្បតិ៍៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ។សម្ដេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា មានសន្តិភាពទើបយើងធ្វើបុណ្យបានហើយបើគ្មានសន្តិភាពទេយើងមិនអាចជូបជុំគ្នាកសាងសមិទ្ធផលសម្រាប់ឱ្យកូនចៅយើងជំនាន់ក្រោយបានទេ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ពេលមានសន្តិភាពប្រជាពលរដ្ឋមានពេលជួបជុំគ្នាធ្វើបុណ្យទាន គោរពប្រតិបត្តិជំនឿសាសនានានា ទៅតាមសេរីភាពរៀងៗខ្លួន។ទន្ទឹមនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋបន្តរួមគ្នា ធ្វើបុណ្យដើម្បីសន្តិភាពសន្តិភាពដើម្បីធ្វើបុណ្យដើម្បីអភិវឌ្ឍន៍ខេត្កកំពង់ស្ពឺឱ្យកាន់តែមានសក្ដានុពលនិយាយដោយឡែកនិងថែរក្សាស្ថេរភាពនយោយបាយសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាទាំងមូលនិយាយជារួម។គួរឲ្យដឹងដែរថាសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មានសមិទ្ធផលធំៗចំនួន៣ រួមមាន៖ទី១៖មហាប្រាសាទព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់សិលាចារិកព្រះត្រៃបិដក១.១៧០ផ្ទាំងចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាអស់ចំនួន ៤,៦៥៧,៥០០ដុល្លារ, ទី២៖ផ្លូវបេតុងចំនួន ៩ខ្សែ ប្រវែង ៣,១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចំណាយថវិកាសរុប ៧៥៧,៦៦២ដុល្លារ និងទី៣៖ បូជនីយដ្ឋានវិបស្សនាទំហំសរុប ៥០០ម៉ែត្រការ៉េ សម្រាប់ធ្វើសមាធិ និងវិបស្សនា តាមរចនាបទខ្មែរ ៥០កន្លែង ចំណាយថវិកាសរុប ៩៦,២៥២ដុល្លារ ដែលសរុបថវិកាសាងសង់ទាំងអស់ចំនួន៥,៥១១,៤១៤ដុល្លារ។ចាប់ផ្តើមពីរការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាថវិកាដែលបានចំណាយ មានចំនួន៩,៦១៧,៦៥៣ដុល្លារ។ គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន ៣៨ គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និង បញ្ញា រួមមាន ការ សាង សង់ ព្រះចូឡា មុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន៤ មហាប្រាសាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤,០០០អង្គ កសិណទឹកព័ទ្ធជុំវិញបូជនីយដ្ឋានវិបស្សនាផងដែរ។សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មានសមិទ្ធផលធំៗចំនួន៣ រួមមាន៖ ទី១៖ មហាប្រាសាទព្រះធម្មចេតិយទី១ ទី២៖ ផ្លូវបេតុងចំនួន ៩ខ្សែ ប្រវែង ៣,១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងទី៣៖ បូជនីយដ្ឋានវិបស្សនាទំហំសរុប ៥០០ម៉ែត្រការ៉េ សម្រាប់ធ្វើសមាធិ និងវិបស្សនា តាមរចនាបទខ្មែរ ៥០កន្លែង៕


Powered by Blogger.