នាយ​ករដ្ឋមន្ត្រី​​កម្ពុជា​បេ្តជ្ញានឹ​ង​បន្ត​ពង្រឹង​និង​​យកចិត្តទុកដាក់​ខ្ពស់​លើ​​វិ​ស័​យ​ការទូត​សេដ្ឋកិច្ចប​ន្ថែមទៀត

ថ្លែងក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ស​ម្ភោ​ធ​ជា​ផ្លូវការ​នៃ​សមាគម​សហ​ព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា​ ​រួម​ជាមួយនឹង​ពិធី​ពិសា​អាហារ​សាមគ្គី​ ​ដែល​ធ្វើឡើង​នៅ​សន្និបាត​និង​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​អះអាង​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​នឹង​បន្ត​ពង្រឹង​ ​និង​យកចិត្តទុកដាក់​ខ្ពស់​លើ​វិ​ស័​យការទូត​សេដ្ឋកិច្ច​។​សម្តេច​នាយករដ្ឋមន្ត្រី​ ​បាន​ថ្លែង​ថា​ ​«​កិច្ចការ​ការទូត​សេដ្ឋកិច្ច​ ​គឺជា​កិច្ច​ការសំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ថ្មី​នៃ​រដ្ឋសភា​ ​នៅ​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ទី​៩​ ​ខែ​ឧសភា​។​

សម្តេចហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​គូស​បញ្ជាក់​ថា​ ​ការទូត​សេដ្ឋកិច្ច​នឹង​ជំរុញ​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ​និង​រវាង​ប្រជាជន​និង​ប្រជាជន​ឱ្យ​បាន​កាន់តែ​ប្រសើ។​សម្តេចនាយករដ្ឋមន្ត្រី​ ​បាន​លើកឡើង​ពី​សមិទ្ធផល​របស់​រដ្ឋាភិបាល​ថ្មី​ក្នុងរយៈពេល​៨ខែ​កន្លងមក​នេះ​ ​ទាក់ទង​នឹង​ការ​វិនិយោគ​ ​ដោយ​បាន​ចង្អុលបង្ហាញ​ថា​ ​គិត​ត្រឹម​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ ​និង​គម្រោង​ពង្រីក​ផលិតកម្ម​ថ្មី​ចំនួន​ ​១​២​៨​គម្រោង​ ​ដែល​មាន​ទុន​សរុប​ជាង​ ​២​,​៥​ពាន់​លាន​ដុល្លារ​ ​ដោយ​បង្កើត​ការងារ​បានជា​ង​ ​១​៣​០​,​០​០​០​កន្លែង​។​ ​កាល​ពីម្សិលមិញ​ ​លោក​បាន​ចុះហត្ថលេខា​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ​១​៤​គម្រោង​ ​ដែល​មាន​ទំហំ​ទឹកប្រាក់​ ​៤​៨​០​ ​លាន​ដុល្លារ​។​ជាមួយគ្នា​នេះ​ ​សម្តេចហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​រំលឹក​ឡើងវិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបញ្ចុះបញ្ចូល​អ្នក​វិនិយោគ​បរទេស​បន្ថែម​ទៀត​មក​កម្ពុជា​។​សម្តេចបាន​មានប្រសាសន៍ថា​ “​ស​ប្តាហ៍​ក្រោយ​ ​ខ្ញុំ​នឹង​ធ្វើដំណើរ​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​ ​ហើយ​ខែក្រោយ​ទៅកាន់​ប្រទេស​សិង្ហបុរី​ ​ដែល​ខ្ញុំ​នឹង​ជួប​ជាមួយ​វិនិ​យោគិន​ ​និង​ពាណិជ្ជករ​ជាច្រើន​នាក់​”​។​

សម្តេចធិបតីបាន​បញ្ជាក់​សារ​ជាថ្មី​ថា​ ​រាជរដ្ឋាភិបាល​នឹង​បន្ត​ធានា​ស្ថិរភាព​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​និង​សន្តិភាព​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ជា​កត្តា​គន្លឹះ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​។​

សម្តេចបន្ត​ថា​ ​រាជរដ្ឋាភិបាល​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ​ដើម្បី​កែ​លម្អ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ ​ដោយ​កាត់បន្ថយ​ការិយាធិបតេយ្យ​ ​និង​ការ​ផ្តល់​សេវា​កាន់តែ​ប្រសើរ​ ។ប៉ុន្តែ​ក៏​ត្រូវការ​ភាពជា​ដៃគូ​ជាមួយ​វិ​ស័​យ​ឯកជន​ផង​ដែរ​។​សម្តេចបាន​បន្ថែម​ថា​ ​ក្រៅពី​នេះ​ ​រាជរដ្ឋាភិបាល​នឹង​ធានា​គុណភាព​ធនធានមនុស្ស​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​វិនិយោគ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​សម្រាប់​ការ​វិនិយោគ​ ​និង​អាជីវកម្ម​ទំនើប​។​

អ្នកឧកញ៉ា​ ​លី​ ​ឃុន​ថៃ​ ​ប្រធាន​សមាគម​សហ​ព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ ​ដោយ​សង្កត់ធ្ងន់​ថា​ ​នេះ​នឹង​នាំមក​នូវ​សមិទ្ធផល​ថ្មីៗ​ជូន​ប្រទេសជាតិ​ ​ក៏ដូចជា​ផលប្រយោជន៍​ទៅវិញទៅមក​។​សម្តេច​បាន​បន្ថែម​ថា​ ​សមាគម​សហ​ព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា​ (CC​I​A​)​មាន​គោលបំណង​ជួយ​វិនិ​យោគិន​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ទន្ទឹម​នឹង​ការ​ប្រមូលផ្តុំ​ ​និង​រួមបញ្ចូល​តម្រូវ​ការ​របស់​ពួកគេ​ ​ហើយ​ខិតខំ​ជួយ​ដល់​ពួកគេ​ក្នុង​ករណី​ចាំបាច់​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​៕

Powered by Blogger.