លោកPutinបានទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ដោយអំពាវនាវឱ្យមានការអត់ធ្មត់
ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបាននិយាយតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃទី១៦ខែមេសាដោយព្រមានថា ការកើនឡើងបន្ថែមទៀតនៅមជ្ឈិមបូព៌ាអាចមានផលវិបាកមហន្តរាយ។
ប្រធានាធិបតីរុស្ស៊ីលោកVladimirPutin។TASS |
អាមេរិកគ្រោងដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់
យោងតាមReutersរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Janet Yellen បានព្រមានកាលពីថ្ងៃទី១៦ខែមេសាថាប្រទេសនេះមានបំណងដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះដោយសារតែការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែលហើយវិធានការទាំងនេះអាចកាត់បន្ថយសមត្ថភាពនាំចេញប្រេងរបស់អ៊ីរ៉ង់។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅកិច្ចប្រជុំនិទាឃរដូវនៃមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Yellen បាននិយាយថា "ទាក់ទងនឹងការដាក់ទណ្ឌកម្មខ្ញុំគិតថាយើងនឹងអនុវត្តទណ្ឌកម្មបន្ថែមប្រឆាំងនឹងអ៊ីរ៉ង់នៅប៉ុន្មានថ្ងៃខាងមុខនេះ"។លោកស្រី Yellen បានបន្ថែមថា ក្រសួងរតនាគារអាមេរិកនិងក្រសួងការបរទេសអាមេរិកធ្លាប់បានចាត់វិធានការទប់ស្កាត់អាកប្បកិរិយា"អស្ថិរភាព"របស់អ៊ីរ៉ង់ដោយកាត់បន្ថយសមត្ថភាពនាំចេញប្រេងរបស់ប្រទេស។"ជាក់ស្តែងអ៊ីរ៉ង់កំពុងបន្តនាំចេញប្រេង។ យើងអាចធ្វើបានច្រើនជាងនេះ"។ចាប់តាំងពីលោកប្រធានាធិបតី Joe Bidenចូលកាន់តំណែងក្នុងខែមករាឆ្នាំ២០២១ក្រសួងរតនាគារសហរដ្ឋអាមេរិកបានកំណត់គោលដៅបុគ្គលនិងអង្គភាពជាង៥០០ដែលឧបត្ថម្ភដោយអ៊ីរ៉ង់ និងតំណាងរបស់ខ្លួន៕ពុតសាម៉ាត់
Post a Comment