ប្រទេស​ឥណ្ឌាមាន​មហិច្ឆិតាទា​ក់ទាញលំហូរFDIឱ្យបា​ន​ទំហំ១០០ពាន់លា​នដុល្លារក្នុងមួ​យ​ឆ្នាំ

 មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់TheBusinessTimesថាប្រទេសឥណ្ឌាគ្រោងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)ឱ្យបាន១០០ពាន់លានដុល្លារក្នុងមួយឆ្នាំខណៈប្រទេសអាស៊ីខាងត្បូងមួយនេះកំពុងព្យាយាមទាក់ចិត្តអ្នកវិនិយោគដែលធ្វើពិពិធកម្មចេញពីប្រទេសចិន។

លោកនាយករដ្ឋមន្ត្រី Narendra Modi។
លោកRajesh Kumar Singh រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយឧស្សាហកម្ម និងពាណិជ្ជកម្មផ្ទៃក្នុងឥណ្ឌាបានមានប្រសាសន៍ឱ្យដឹងថា“យើងកំណត់គោលដៅទាក់ទាញលំហូរFDI ឱ្យបានជាមធ្យមចំនួន១០០ពាន់លានដុល្លារ នៅក្នុងរយៈពេល៤ឆ្នាំខាងមុខ ហើយនិន្នាការនេះផ្តល់ភាពវិជ្ជមាន និងកើនឡើងយ៉ាងខ្លាំង”។គោលដៅនេះត្រូវបានដាក់ចេញប្រកបដោយមហិច្ឆតា បើ ធៀបជាមួយនឹងលំហូរ FDI ជាមធ្យមភាគប្រចាំឆ្នាំ ក្នុងទំហំទឹកប្រាក់ជាង៧០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំគិតត្រឹមខែមីនា ឆ្នាំ២០២៣។លោក Singh បានមានប្រសាសន៍ឱ្យដឹងបន្តថា “តួលេខនៃលំហូរFDI សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន កំពុងខិតកាន់តែជិតគោលដៅ១០០ពាន់លានដុល្លារអាមេរិករបស់យើង”។ឥណ្ឌាដែលជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតរបស់ពិភពលោក កំពុងទាក់ទាញបណ្តាក្រុមហ៊ុនបរទេសធំៗ ដែលមានបំណងចៀសផុត ពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និងចិន ដោយប្រើប្រាស់ថាយុទ្ធសាស្ត្រ “ចិនបូកមួយ”ឬហៅថា“China plus one”។បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ដូចជា ក្រុមហ៊ុន Apple និងក្រុមហ៊ុន SamsungElectronicsជាដើមបានជំរុញបង្កើនការផលិតនៅក្នុងប្រទេសឥណ្ឌា ដោយទាញយកអត្ថប្រយោជ ន៍ពីគោលនយោបាយលើកទឹកចិត្ត ដែលដាក់ចេញដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi៕

Powered by Blogger.