មេដឹកនាំ​​កូរ៉េខា​ង​ជើងដឹកនាំស​មយុទ្ធដើម្បីឆ្លើយតប​នឹង​ការវាយប្រហា​រនុយក្លេអ៊ែរ

មេដឹកនាំKim Jong Un បានដឹកនាំសមយុទ្ធមួយ ដែលក្លែងធ្វើការឆ្លើយតបការវាយប្រហារនុយក្លេអ៊ែរលើកដំបូងរបស់កូរ៉េខាងជើង ត្រឹមតែមួយថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោង ចូលទៅក្នុងសមុទ្រ។

រូបភាពនៃសមយុទ្ធក្លែងធ្វើការឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ រូបថត៖Yonhap
យោងតាម Yonhap ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង KCNAកាលពីថ្ងៃទី២៣ខែមេសាបានបង្ហោះរូបភាពនៃសមយុទ្ធដែលក្លែងធ្វើសេណារីយ៉ូ វាយប្រហារនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។សមយុទ្ធ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២២ មេសា ដែល​ដឹកនាំ​ផ្ទាល់​ដោយ​មេដឹកនាំ​Kim Jong Un។KCNA បាននិយាយថា "ក្នុងអំឡុងពេលធ្វើសមយុទ្ធ អង្គភាពកាំភ្លើងធំរបស់កូរ៉េខាងជើងបានអនុវត្តឥរិយាបថប្រឆាំងនុយក្លេអ៊ែរនៅកម្រិតខ្ពស់បំផុតហើយក្នុងពេលតែមួយបានបាញ់កាំជ្រួចជាច្រើនជាមួយនឹងក្បាលគ្រាប់ក្លែងធ្វើ។អង្គភាពកាំជ្រួចបានវាយប្រហារគោលដៅបានត្រឹមត្រូវ គោលដៅសន្មត់នៅចម្ងាយ៣៥២km" KCNA បាននិយាយ។ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបាននិយាយថា លោកKimបានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃសមយុទ្ធនេះដោយបានអំពាវនាវឱ្យយោធាបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននិងត្រៀមខ្លួនជាស្រេចដើម្បីការពារហានិភ័យនៅពេលណាមួយ។KCNA បានបន្ថែមថា "សមយុទ្ធនេះបានប្រើប្រាស់គ្រាប់រ៉ុក្កែតដ៏ធំអស្ចារ្យ។នេះជាសកម្មភាពដែលបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ហើយក៏ជាសកម្មភាពមួយដើម្បីប្រឆាំងនឹងសមយុទ្ធ "បង្កហេតុ" ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត" KCNA បានបន្ថែម។សមយុទ្ធរបស់កូរ៉េខាងជើងបានកើតឡើងតែមួយថ្ងៃបន្ទាប់ពីប្រទេសនេះបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ទៅលើឆ្នេរភាគខាងកើតនៃឧបទ្វីប។ កាំជ្រួចទាំងនេះបានធ្វើដំណើរចម្ងាយប្រហែល៣០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រក្បែរតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន៕ពុតសាម៉ាត់

លោកKim Jong Unបានដឹកនាំកាំភ្លើងធំកូរ៉េខាងជើង ធ្វើសមយុទ្ធ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែរ។ រូបថត៖Yonhap

Powered by Blogger.