សម្តេចតេជោ​ហ៊ុនសែនចូលរួមអប​អរសាទរខួប២៥ឆ្នាំកម្ពុជាចូលជាស​មាជិកអាស៊ាន

តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម នាថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៤នេះសម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមអបអរសាទរខួប២៥ឆ្នាំកម្ពុជាចូលជាសមាជិកអាស៊ាន។

សម្តេចតេជោបានលើកឡើងថានៅថ្ងៃទី៣០ ខែមេសា នេះ ជាខួប២៥ ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន (៣០ មេសា ឆ្នាំ១៩៩៩-៣០ មេសាឆ្នាំ២០២៤)។អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំង បានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។សម្តេចតេជោបានលើកឡើងថា ការក្លាយទៅជាសមាជិកអាស៊ាននេះគឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្ម នៅក្នុងតំបន់ផងដែរ៕ 


Powered by Blogger.