នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal បានបង្ហើបថាក្រុងគៀវ គ្រោងនឹងជំរុញឱ្យសហភាពអឺរ៉ុប(EU)បិទដែនអាកាសរបស់ខ្លួនចំពោះពលរដ្ឋរុស្ស៊ីនិងបេឡារុស្សដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងម៉ូស្គូ។
|
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot កំពុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ក្នុងទីក្រុងមូស្គូ។ រូបថត៖Reuters |
ទីភ្នាក់ងារសារព័ត៌មានUnianរបស់អ៊ុយក្រែនបានដកស្រង់សម្តីលោកShmigalដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីចុងសប្តាហ៍មុនថា“គំនិតរបស់យើងគឺថាអាជីវកម្មនិងភ្ញៀវទេសចររុស្ស៊ីមិនអាចប្រើប្រាស់ដែនអាកាសសហភាពអឺរ៉ុបដោយសេរីបានទេ។យើងបានពិភាក្សាជាមួយដៃគូរបស់យើងអំពីការបិទការធ្វើដំណើរទៅកាន់ជើងហោះហើរទៅនិងមកពីរុស្ស៊ី»។យោងតាមនាយករដ្ឋមន្ត្រីអ៊ុយក្រែនគៀវសង្ឃឹមថាវិធានការថ្មីនេះនឹងរំខានដល់ប្រតិបត្តិការដឹកជញ្ជូនរបស់រុស្ស៊ីនិងបង្កភាពរអាក់រអួលដល់ភ្ញៀវទេសចររបស់ប្រទេសនេះ។RT បានរាយការណ៍ថា បន្ទាប់ពីទីក្រុងម៉ូស្គូបានចាប់ផ្តើមយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែននៅចុងខែកុម្ភៈ ឆ្នាំ២០២២រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដានិងសហភាពអឺរ៉ុបបានហាមឃាត់ជើងហោះហើររុស្ស៊ីមិនឱ្យធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ។សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់អ៊ុយក្រែនក៏បានដាក់ទណ្ឌកម្មផងដែរ ដើម្បីកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីក្នុងការទិញយន្តហោះថ្មីនិងគ្រឿងបន្លាស់សម្រាប់យន្តហោះដែលបានទិញរួចហើយពីលោកខាងលិច។ជាការសងសឹក ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinក៏បានបញ្ជាឱ្យ "ហាមឃាត់" លើជើងហោះហើរពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់អ៊ុយក្រែន។យោងតាមសារព័ត៌មាន Sputnik ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានចាប់ផ្តើមយុទ្ធនាការមួយដើម្បីបញ្ចុះបញ្ចូលសមាជិកសភានៅវិមានCapitolHillក្នុងគោលបំណងយកឈ្នះលើការខាតបង់អាជីវកម្មដ៏ធំប្រឆាំងនឹងដៃគូប្រកួតប្រជែងបរទេសដែលមានសមត្ថភាពដឹកជញ្ជូនអ្នកដំណើររវាងអាមេរិកនិងអាស៊ីបានលឿននិងថោកជាង៕ពុតសាម៉ាត់
Post a Comment