រដ្ឋមន្ត្រី​ការ​បរទេសរុស្ស៊ីនិង​ចិន​បានពិភាក្សាគ្នាអំ​ពីស្ថានភា​ព​នៅអ៊ុយក្រែន

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោកWangYiរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថារូបមន្តសន្តិភាពរបស់អ៊ុយក្រែន គឺនៅឆ្ងាយពីការពិត។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrovនិងរដ្ឋមន្ត្រីការបរទេសចិន លោកWang Yi ។ រូបថត៖Reuters
យោងតាមសារព័ត៌មាន RTកាលពីថ្ងៃទី៩ខែមេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrovបានជួបជាមួយសមភាគីចិន លោក Wang Yi នៅទីក្រុងប៉េកាំង។ នៅទីនេះមន្ត្រី២រូបបានពិភាក្សាអំពីស្ថានភាពជម្លោះអ៊ុយក្រែន។"ទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំងទាំងពីរយល់ស្របថាការចរចាណាមួយដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែនគឺគ្មានន័យ។ប្រសិនបើភាគីដែលចូលរួមមិនគោរពផលប្រយោជន៍របស់រុស្ស៊ី។បើប្រៀបធៀបទៅនឹងគំនិតផ្តួចផ្តើមសន្តិភាព១២ចំណុចរបស់ចិន រូបមន្តសន្តិភាពរបស់លោក Zelensky គឺនៅឆ្ងាយពីការពិត" ។លោកLavrovបាននិយាយ។ក្នុងជំនួបនោះរដ្ឋមន្ត្រីការបរទេសLavrov ក៏បានថ្លែងអំណរគុណចំពោះប្រទេសចិនចំពោះជំហរមិនលំអៀង និងឆន្ទៈរបស់ខ្លួនក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះតាមរយៈមធ្យោបាយនយោបាយនិងការទូត។ខាងភាគីចិន លោក Wang Yi បានសង្កត់ធ្ងន់ថាទីក្រុងប៉េកាំងគាំទ្រដល់សន្និសីទអន្តរជាតិមួយដែលមានការចូលរួមពីទីក្រុងម៉ូស្គូនិងក្រុងគៀវដើម្បីពិភាក្សាអំពី"ជម្រើសសន្តិភាពដោយឈរលើមូលដ្ឋានស្មើភាព"។ក្រៅ​ពី​បញ្ហា​អ៊ុយក្រែន រដ្ឋមន្ត្រី​ការបរទេស​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​ពង្រឹង​ការ​ប្រឆាំង​អំពើ​ភេរវកម្មនិង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​រុស្ស៊ីនិង​ចិន។រូបមន្តសន្តិភាព១០ចំណុចត្រូវបានណែនាំដោយប្រធានាធិបតីអ៊ុយក្រែនZelenskyក្នុងខែតុលាឆ្នាំ២០២២ដោយតម្រូវឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌនិងទូទាត់សងការខូចខាតក្នុងជម្លោះ។ ទន្ទឹមនឹងនេះប្រទេសចិនបានស្នើគំនិតផ្តួចផ្តើមសន្តិភាព១២ចំណុចក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ដោយអំពាវនាវឱ្យភាគីទាំងអស់ឈប់បាញ់ ចាប់ផ្តើមការចរចាសន្តិភាពឡើងវិញនិងបោះបង់គំនិត "សង្គ្រាមត្រជាក់"៕ពុតសាម៉ាត់


Powered by Blogger.