នាយ​ករដ្ឋមន្ត្រីកម្ពុជា៖២០៥០មិ​នមានបញ្ហាកង្វះកម្លាំងព​លកម្មទេ

 ប្រសាសន៍សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹថានៅក្រោយឆ្នាំ២០៥០កម្ពុជាមិនមានបញ្ហាកង្វះកម្លាំងពលកម្មធំដុំប៉ុន្មានទេ។នេះបើតាមចេញផ្សាយAKP។

ការបង្ហាញការយល់ឃើញនេះដោយសម្ដេចធិបតីផ្អែកលើតួលេខលទ្ធផលជំរឿនទូទៅប្រជាជនឆ្នាំ២០១៩កន្លងទៅ។ក្នុងឱកាសអញ្ជើញជាអធិបតី“បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ ”នាព្រឹកថ្ងៃអង្គារត្រូវនឹងថ្ងៃទី៩មេសា២០២៤សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថានៅឆ្នាំ២០៥០កម្ពុជាមានប្រជាជននៅក្រោម១៥ឆ្នាំប្រហែលជា១៥,៥ភាគរយប្រជាជនអាយុចាប់ពី១៥ដល់៦៤ឆ្នាំមានប្រមាណ៦៧,៥ភាគរយនិងប្រជាជនអាយុ៦៥ឆ្នាំឡើងមានប្រមាណជា១៧,១ភាគរយ។នៅក្នុងន័យនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីអះអាងថា«នៅឆ្នាំ២០៥០កម្ពុជានឹងមានប្រជាជនក្នុងវ័យធ្វើការច្រើន។ប៉ុន្តែប្រជាជនដែលវ័យចាស់ចាប់ផ្ដើមមានចំនួនច្រើនជាងក្មេងៗបណ្ដើរហើយផលធៀបនៅក្នុងបន្ទុកសេដ្ឋកិច្ចចំនួន៤៨នាក់ក្នុងចំណោមកម្លាំងពលកម្ម១០០នាក់ដែលបង្ហាញថាកម្ពុជាមានបន្ទុកសេដ្ឋកិច្ចស្រាល។ដូច្នេះយើងអាចនិយាយបានថាបញ្ហាកង្វះពលកម្មនៅក្រោយឆ្នាំ២០៥០នៅមិនជាបញ្ហាចោទធំប៉ុន្មានទេ។ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់គឺការពង្រឹងសមត្ថភាពជំនាញដល់យុវជនដើម្បីទាញយកអត្ថប្រយោជន៍ ភាគលាភប្រជាសាស្ត្រ និងភាគលាភយេនឌ័រ ឱ្យបានជាអតិបរិមា ដូចមានបែងចែកនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។សម្ដេចធិបតីបានថ្លែងបញ្ជាក់បន្ថែមថាជាការពិតគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០គឺឈរលើគោលការណ៍ទទួលស្គាល់និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយានិងបុគ្កលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋាននៅក្នុងការសម្រេចចិត្តដោយសេរីនិងទទួលខុសត្រូវលើចំនួនកូន និងការពន្យាកំណើត ហើយយើងមានលទ្ធភាពទទួលបានព័ត៌មានការអប់រំសេវាមធ្យោបាយដើម្បីធ្វើការសម្រេចចិត្ត។ទោះជាយ៉ាងនេះក្ដីសម្ដេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់គូស្វាមីភរិយាដែលមានលទ្ធភាពសេដ្ឋកិច្ចគួរមានកូនច្រើនលើសពីចំនួនកំណត់ដើម្បីជៀសវាងហានិភ័យកង្វះកម្លាំងពលកម្ម៕ 

Powered by Blogger.