កម្ពុជា​ទទួ​​ល​បាន​ភ្ញៀវ​ទេសចរ​បរទេស​​​ជាង​១​១​ម៉ឺន​នា​ក់ក្នុង​ឱកាស​ចូ​លឆ្នាំ​ប្រពៃ​ណី​ជាតិ​

របាយការណ៍​របស់​​​ក្រសួង​ទេសចរណ៍​ចេញផ្សាយ​កាលពី​ថ្ងៃពុធ​បាន​ឱ្យ​ដឹង​ថា​កម្ពុជា​ទ​ទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង​១​១​ម៉ឺន​នាក់​ដែល​បាន​ធ្វើដំណើរ​ក​ម្សាន្ត​នៅ​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​រយៈពេល​៤​ថ្ងៃ​។​នេះបើតាមការចេញផ្សាយX​in​h​u​a​។

រូបភាពមន្ទីរទេសចរណ៍ខេត្តសៀមរាប
របាយការណ៍​បាន​ឱ្យ​ដឹង​ថា​“​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ចាប់ពី​ថ្ងៃ​ទី​១​៣​ខែ​មេសា​ដល់​ថ្ងៃ​ទី​១​៦​ ​ខែ​មេសា​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ចំនួន​ ​១​១​០​,​៣​២​២​នាក់​បាន​ធ្វើដំណើរ​នៅ​ទូទាំង​ប្រទេស​” ​។​​របាយការណ៍​បាន​បន្ថែម​ថា​ ​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ​៥​ ​ដែល​ទាក់ទាញ​បំផុត​ក្នុង​អំឡុង​ពេល​បុណ្យ​ឈប់​សម្រាក​គឺ​ខេត្ត​ប៉ៃលិន​ ​ខេត្ត​ព្រះ​សី​ហ​នុ ​រាជធានី​ភ្នំពេញ​ ​ខេត្ត​សៀមរាប​ ​និង​ខេត្ត​ស្វាយរៀង​។​របាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ ​ប្រជាជន​ស្ទើរតែ​ទាំងអស់​បាន​ធ្វើដំណើរ​ទៅកាន់​គោលដៅ​ទេសចរណ៍​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ ​លោក​ ​តុប​ ​សុភ័ក ​បាន​មានប្រសាសន៍​តាម​របាយការណ៍​ថា​ “​ជា​រួម​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវ​បាន​រក្សា​បាន​ល្អ​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​”​។​បុណ្យចូលឆ្នាំ​ប្រពៃណី​ឬ​បុណ្យ​សង្ក្រាន្ត​ ​ជា​ថ្ងៃឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ធំបំផុត​នៅ​កម្ពុជា​។​ ​ក្នុង​ឱកាស​នោះ​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ទៅលេង​ក្រុម​គ្រួសារ​នៅ​តាម​ស្រុកកំណើត​ ​និង​ទៅ​ក​ម្សាន្ត​តាម​តំបន់​ទេសចរណ៍​ផ្សេងៗ​។​ប្រទេស​កម្ពុជា​មាន​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ក្នុង​ខេត្ត​សៀមរាប​។​ ​ក្រៅពី​នេះ​​វា​មាន​ឆ្នេរសមុទ្រ​ប្រវែង​ ​៤​៥​០​ ​គីឡូម៉ែត្រ​ ​លាតសន្ធឹង​លើ​ខេត្ត​ភាគ​និរតី​ចំនួន​បួន​គឺ​ ​ខេត្ត​ព្រះ​សី​ហ​នុ ​កំពត​ ​កែប​ ​និង​កោះ​កុង​៕

Powered by Blogger.