រដ្ឋាភិ​បាលចូលរួម​យ៉ាងសកម្មជាមួយ​ពិភពលោក​គាំទ្រការសម្រេចគោ​​លដៅគ្មានជំងឺគ្រុនចាញ់តា​មរយៈ​ផែនកា​រយុទ្ធសាស្ត្រជាតិលុបបំ​បាត់ជំងឺគ្រុន​ចាញ់ឆ្នាំ២០១១-​២០២៥

សារលិខិតសម្តេចធិបតីហ៊ុនម៉ាណែតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ"លើកកម្ពស់សមធម៌សុខភាពសមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់” នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះប្រមុខរដ្ឋាភិបាលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបានបញ្ជាក់ថាបើទោះបីជាជំងឺគ្រុនចាញ់នៅតែយាយីដល់អាយុជីវិតមនុស្សគ្រប់ពេលនិងបានធ្វើឱ្យខាតបង់ផលិតភាពយ៉ាងធ្ងន់ធ្ងរបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ពិភពលោក និងកម្ពុជាក៏ដោយក៏ប្រទេសកម្ពុជាបាននិងកំពុងតែដើរលើផ្លូវត្រូវដោយបានចូលរួមយ៉ាងសកម្មជាមួយពិភពលោកគាំទ្រការសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់តាមរយៈការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាប្រកបដោយ បញ្ញាញាណរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

តាមរយៈសារលិខិតនេះសម្តេចធិបតី បានគូសរំលេចថា ក្នុងបរិបទសុខសន្តិភាព ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្ដីថ្លៃថ្នូរ និងវឌ្ឍនភាពទូទាំងប្រទេស កម្ពុជា បានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗ មានជាអាទិ៍ ការទប់ស្កាត់មិនឱ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៦ និងការបន្តថយចុះនៃចំនួនករណីជំងឺគ្រុនចាញ់ ដោយនៅឆ្នាំ២០២៣ មានត្រឹមតែ ១ ៣៨៤ ករណី ព្រមទាំងគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូត មកដល់បច្ចុប្បន្ន។សម្តេចធិបតី បានបន្ថែមថា ទន្ទឹមនឹងវឌ្ឍនភាព និងសមិទ្ធផលជោគជ័យទាំងនេះ កម្ពុជាមិនត្រូវភ្លេចខ្លួនទេថា យើងពុំទាន់សម្រេចគោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឡើយដោយនៅមានបញ្ហាប្រឈមចម្បងៗដែលយើងត្រូវតែខិតខំរួមគ្នាដោះស្រាយនិងបង្កើនល្បឿនអនុវត្តផែនការសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ ជាពិសេសត្រូវផ្តោតលើការផ្តល់សេវាធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ករណីជំងឺគ្រុនចាញ់ដែលនៅសេសសល់ក្នុងតំបន់ឆ្ងាយដាច់ស្រយាលពិបាកទៅដល់ និងប្រជាជនចល័ត ប្រជាជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ព្រមទាំងជនជាតិដើមភាគតិច ដែលប្រឈមនឹងហានិភ័យខ្ពស់ ដោយមិនប្រកាន់ពណ៌សម្បុរ ភេទ ពូជសាសន៍ សាសនា ស្ថានភាពសង្គម-សេដ្ឋកិច្ច ឬស្ថានភាពផ្សេងៗទៀត ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សមធម៌ និងបរិយាបន្ន។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់មន្ត្រីពាក់ព័ន្ធឲ្យបន្តសកម្មភាពលើកកម្ពស់ ការយល់ដឹងរបស់សាធារណជន ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ តាមរយៈការធ្វើឱ្យសហគមន៍មានអនាម័យល្អ បរិស្ថានស្អាត ការពារកុំឱ្យមូសខាំដែលមិនត្រឹមតែជាវិធានការបង្ការជំងឺដ៏មានប្រសិទ្ធភាពនោះទេ។ ប៉ុន្តែក៏ជាសិទ្ធិរបស់ប្រជាជនគ្រប់រូបដែលត្រូវទទួលបាន៕

Powered by Blogger.