សហព័ន្ធស្វីស៖នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ត្រូវពេលយប់នៅប្រទេសកម្ពុជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខាបានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមស្ដាប់បទបង្ហាញស្ដីពី«ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការពហុកម្រិតក្នុងវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ»នៅសាលប្រជុំសណ្ឋាគារប៊េនក្នុងទីក្រុងប៊េន។
|
|
ជុំវិញប្រធានបទស្ដីពីការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការពហុកម្រិតក្នុងវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ លោក DanielBohneអគ្គលេខាធិការនៃសន្និបាតថ្នាក់ដឹកនាំនគរបាល បានចែករំលែកអំពីប្រព័ន្ធនយោបាយស្វីសកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងក្រុង ព្រមទាំងបញ្ហាប្រឈមក្នុងវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នាពេលបច្ចុប្បន្ន។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃគ.ជ.អ.បនិងថ្នាក់ដឹកនាំស្រ្តីនៃរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនទៀត៕
Post a Comment