សម្តេចធិ​បតី៖​គម្រោង​ព្រែកជីក​ហ្វូណន​​តេជោ​គឺដើម្បី​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​

 ​​ក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល​ ​ជាមួយ​សហជីព​ ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​និង​សមាគម​ ​បុគ្គលិក​សិក្សា​ជាង​៥​ពាន់​នាក់​ ​អប​អរសាទរ​ ​ទិវា​ពលកម្ម​អន្តរជាតិ​​១​ឧសភា​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​បញ្ជាក់​ថា​ ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោមិនមែន​សម្រាប់​ផល​ប្រយោជន៍គ្រួសារ​ត្រកូល​“​ហ៊ុន​” ​នោះ​ទេ​គឺ​សំដៅ​លើក​ក​ម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​។​​សម្តេចធិបតីបាន​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ដែល​បាន​ផ្ញើ​សារ​ជាច្រើន​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នៅ​កម្ពុជា​។​ ​

សម្តេច​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ចក្ខុវិស័យ​របស់​សម្តេច​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការ​សម្រេច​បាន​ព្រែកជីក​ហ្វូណន​តេជោ​នេះ​។​សម្តេច​បាន​រំលឹក​ឡើងវិញ​ពី​ប្រសាសន៍​របស់​សម្ដេច​ ​ហ៊ុន​ ​សែន​ស្តីពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​ថា​គម្រោង​នេះ​មិនមែនជា​ផលប្រយោជន៍​ត្រកូល​ហ៊ុន​ ​នោះ​ទេ។ប៉ុន្តែ​ត្រកូល​ហ៊ុន​គ្រាន់តែ​ជា​អ្នក​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​ឱ្យ​ចក្ខុវិស័យ​នេះ​ទទួល​បាន​ជោគជ័យ​»​។​​ការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ ​ដែល​ជា​គម្រោង​ប្រវត្តិសាស្ត្រ​ ​ត្រូវ​បាន​លើកយក​មក​សិក្សា​យ៉ាង​ទូលំទូលាយ​ ​ដើម្បី​វាយ​តម្លៃ​ផល​ប៉ះពាល់​របស់​វា​។​ ​យោង​តាម​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​ ​១​៩​៩​៥​ ​ការ​ជីកព្រែក​ជីក​ហ្វូណន​តេជោ ​មិន​តម្រូវ​ឱ្យ​កម្ពុជា​សុំ​ការ​យល់ព្រម​ពី​ប្រទេស​ដទៃ​នោះ​ទេ​។​ ​វា​គ្រាន់តែ​ត្រូវការ​ការ​ជូនដំណឹង​ ​និង​ផ្តល់​ព័ត៌មាន​លម្អិត​ដល់​គណៈកម្មាធិការ​ចម្រុះ​នៃ​គណៈកម្មការ​ទន្លេមេគង្គ​តែប៉ុណ្ណោះ​។​សម្តេច​បាន​កត់​សម្គាល់​ថា​ ​ខណៈ​ដែល​ប្រទេស​ជាច្រើន​កំពុង​សាងសង់​ព្រែកជីក​ ​និង​ទំនប់​វា​រី​អគ្គិសនី​ ​ហាក់ដូចជា​មាន​ការចាប់អារម្មណ៍​ខ្លាំង​តែ​លើ​កម្ពុជា​។​ ​ប៉ុន្តែ​ ​គ្មាន​ឧបសគ្គ​ណា​អាច​រារាំង​ការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​បាន​ឡើយ​។​សម្តេចបាន​បញ្ជាក់​ថា​ ​គម្រោង​នេះ​បាន​សិក្សា​យ៉ាង​ហ្មត់ចត់​ក្នុងរយៈពេល​ប្រមាណ​ ​២​៦​ ​ខែ​។​​ទោះបីជា​មាន​ក្រុម​សិក្សាស្រាវជ្រាវ​របស់​វៀតណាម​មួយ​ចំនួន​ ​ចេញ​មក​ប្រឆាំង​ ​និង​ជំទាស់​គម្រោង​នេះ​ ​ហើយ​ចោទប្រកាន់​ថា​គម្រោង​នេះ​ ​បម្រើ​ប្រយោជន៍​យោធា​របស់​ចិន​ក៏​លោក​នាយករដ្ឋមន្ត្រី​នៅតែ​ប្រកាន់ខ្ជាប់​លើ​គម្រោង​នេះ​។​ ​ទន្ទឹម​នឹង​នេះ​សម្តេច​ក៏បាន​លើកឡើង​ពី​ការរិះគន់​របស់​ ​សម​ ​រ​ង្ស៊ី ​ចំពោះ​គម្រោង​នេះ​ដោយ​បាន​ចោទសួរ​ទៅ​ត្រឡប់ទៅ​ ​សម​ ​រ​ង្ស៉ី ​តើ​មាន​ចេតនា​បែប​ណា​ ​និង​រូបភាព​បែប​ណា​ ​ដែល​ប្រឆាំង​គម្រោង​ព្រែកជីក​ហ្វូណន​-តេជោ ​ដូច​នឹង​អ្នកស្រាវជ្រាវ​របស់​វៀតណាម​?​សម្តេចនាយក​រដ្ឋ​ម​ន្រ្តី​ក៏បាន​ផ្តាំ​ទៅ​ ​សម​ ​រ​ង្ស៉ី ​រក្សា​ប្រយោជន៍​សម្រាប់​ជាតិ​ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋខ្មែរយើង៕

Powered by Blogger.