២០​២៤៖កម្ពុជាត្រូវបានចាត់​ទុកជាប្រទេ​សដែលមាន​កំណើន​សេដ្ឋកិច្ចខ្ពស់ជាង​គេលេខរៀងទី៣​នៅអាស៊ី

 SeasiaStatsបានឲ្យដឹងថាប្រទេសកម្ពុជាត្រូវបានវាយតម្លៃថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុត(៦,១%)នៅអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៤នេះ។

សម្រាប់ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ទាំង១១ប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១ដោយឡែកចំណាត់ថ្នាក់ទី២គឺប្រទេសហ្វីលីពីនទី៣ប្រទេសវៀតណាមទី៤ប្រទេសឥណ្ឌូនេស៊ីនិងទី៥ ប្រទេសម៉ាឡេស៊ី។ជាមួយគ្នានេះ ចំណាត់ថ្នាក់ទី៦ គឺប្រទេសឡាវ ទី៧ ប្រទេសព្រុយណេ ទី៨ ប្រទេសថៃ ទី៩ ប្រទេសទីម័រខាងកើតទី១០ សហភាពមីយ៉ាន់ម៉ា និងទី១១ គឺប្រទេសសិង្ហបុរី។ចំណាត់ថ្នាក់នេះ គឺបានបង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងវិបត្តិសង្រ្គាមអ៊ុយក្រែន-រុស្សី។ដោយឡែក សម្រាប់ចំណាត់ថ្នាក់នៅប្រទេសក្នុងទ្វីបអាស៊ីវិញ កម្ពុជាស្ថិតក្នុងចំណាត់លេខ៣ បន្ទាប់ពីកោះម៉ាកាវ នៃប្រទេសចិន ដែលជាប់ចំណាត់ថ្នាក់លេខ១ និងប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ២៕

Powered by Blogger.