រដ្ឋាភិបាលអ៊ុយក្រែនកំពុងចរចាជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិក Joe Bidenអំពីកិច្ចព្រមព្រៀងរយៈពេលវែងមួយ។
|
|
RTបានដកស្រង់សម្តីប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyនៅថ្ងៃទី២៨ខែមេសាដែលនិយាយថាទីក្រុងគៀវកំពុងចរចាជាមួយទីក្រុងវ៉ាស៊ីនតោនអំពីការគាំទ្រផ្នែកយោធា សេដ្ឋកិច្ចនិងនយោបាយសម្រាប់ទសវត្សរ៍ក្រោយ។លោក Zelenskyបានសង្កត់ធ្ងន់ថាការប្តេជ្ញាចិត្តបែបនេះគឺចាំបាច់ដើម្បីទប់ស្កាត់ការជឿនលឿននាពេលថ្មីៗនេះនៅលើសមរភូមិដោយកងកម្លាំងរុស្ស៊ី និងជួយក្រុងកៀវឱ្យទទួលបានអំណាចខ្ពស់។មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់ថា៖"យើងកំពុងស្នើសុំកម្រិតជាក់លាក់នៃការគាំទ្រនៅលើក្រដាសសម្រាប់ឆ្នាំនេះនិង១០ឆ្នាំខាងមុខរួមទាំងផ្នែកយោធាហិរញ្ញវត្ថុការគាំទ្រផ្នែកនយោបាយនិងការផលិតអាវុធរួមគ្នា"។លោកZelenskyរំពឹងថាកិច្ចព្រមព្រៀងរយៈពេលវែងដែលកំពុងចរចាជាមួយទីក្រុងវ៉ាស៊ីនតោនគឺជាសន្ធិសញ្ញាខ្លាំងបំផុតសម្រាប់ទីក្រុងគៀវ។“ខ្ញុំចង់ឱ្យសន្ធិសញ្ញាទ្វេភាគីរបស់អ៊ុយក្រែនជាមួយសហរដ្ឋអាមេរិករួមបញ្ចូលកម្រិតជំនួយជាក់លាក់។ លោក Zelensky បាននិយាយថាកិច្ចព្រមព្រៀងនេះត្រូវតែជាគំរូពិតនិងឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការដឹកនាំរបស់សហរដ្ឋអាមេរិក។កញ្ចប់ជំនួយចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនទើបតែត្រូវបានអនុម័តដោយសភាអាមេរិកបន្ទាប់ពីការជជែកដេញដោលជាង៦ខែ។តាមនោះសមាជិកសភាអាមេរិកបានអនុម័តជំនួយបន្ថែមចំនួន៦១ ពាន់លានដុល្លារដល់អ៊ុយក្រែននៅដើមខែនេះ។សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ អះអាងថា លោកប្រធានាធិបតី Bidenគ្រាន់តែអូសបន្លាយជម្លោះក្នុងប្រទេសអ៊ុយក្រែនដោយមិនផ្តល់យុទ្ធសាស្ត្រច្បាស់លាស់ដើម្បីជួយក្រុងគៀវឈ្នះឬឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។បន្ថែមពីលើការស្នើសុំជំនួយរយៈពេលវែងរបស់សហរដ្ឋអាមេរិកលោកZelenskyក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់អាវុធប្រឆាំងយន្តហោះឱ្យបានឆាប់រហ័សនិងចាប់ផ្តើមការចរចាជាផ្លូវការសម្រាប់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប (EU) និងអង្គការណាតូ។ទាក់ទិននឹងការចង់ចូលរួម EU លោក Zelensky បានកត់សម្គាល់ថា ក្រុងគៀវបានបំពេញគ្រប់លក្ខខណ្ឌដើម្បីចាប់ផ្តើមការចរចាចូលជាសមាជិក។ ដូច្នេះ សហភាពអឺរ៉ុបត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួន។ទាក់ទិននឹងការចូលជាសមាជិកណាតូ លោក Zelensky បាននិយាយថា គ្រប់ប្រទេសទាំងអស់ដែលចែករំលែកតម្លៃរួមហើយមានឆន្ទៈការពារពួកគេ "សមនឹងទទួលបានការអញ្ជើញឱ្យចូលរួមជាមួយសម្ព័ន្ធភាពយោធានេះ"៕ពុតសាម៉ាត់
Post a Comment