សម្តេចធិបតី៖​ប្រជា​ពលរដ្ឋ​​សុខភាព​ល្អ​ប្រទេ​សជាតិ​នឹង​​រឹង​មាំ​

 ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​“​សម្ពោធ​អគារ​មណ្ឌល​ផ្ដល់​សេវា​វះកាត់​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​” ​ជាមួយ​ ​លោក​ U​e​no​ ​At​sus​h​i​ ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជាសម្តេចហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​​បញ្ជាក់​ថា​នៅពេលដែល​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​ ​ប្រទេសជាតិ​នឹង​មានកម្លាំង​ពលកម្ម​រឹង​មាំ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។​

​ដូច្នេះ​ហើយ​ ​ការ​អភិវឌ្ឍន៍​វិ​ស័យ​សុខាភិបាល​ ​រួម​ទាំង​ការ​ពង្រឹង​សមត្ថភាព​ផ្នែក​វេជ្ជ​សា​ស្រ្ដ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ធ្ងន់ធ្ងរ​ ​គឺជា​រឿង​សំខាន់​មួយ។សម្តេចនាយក​រដ្ឋ​ម​ន្រ្តី​ក៏បាន​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​វិ​ស័យ​សុខាភិបាល​ ​ពង្រឹង​សមត្ថភាព​ ​និង​ពង្រីក​វិសាលភាព​ ​ដោយ​ចាប់ផ្តើម​ពី​ការពង្រីក​ម​ន្ទី​ពេទ្យ​ ​ដើម្បី​ផ្តល់​ការ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​។​ដល់​ការ​ធ្វើ​ទំនើបកម្ម​ ​ការ​កសាង​សមត្ថភាព​ ​និង​ការពង្រីក​វិ​ស័យ​សុខាភិបាល​ ​ដោយ​ចាប់ផ្តើម​ពី​ការពង្រីក​មន្ទីរពេទ្យ​ក្នុង​តំបន់​ ​ដើម្បី​ផ្តល់​សេវា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ជូន​ប្រជាពលរដ្ឋ​។​សម្តេចបាន​សង្កត់ធ្ងន់​ថា​ ​ទំនើបកម្ម​នៃ​មន្ទីរពេទ្យ​ ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ ​ឆ្ពោះទៅ​រកការ​ផ្តល់​សេវា​ថែទាំ​សុខភាព​អោយ​បាន​ទូលំទូលាយ​ ​និង​ទាន់ពេល​វេលា​ជូន​ប្រជាពលរដ្ឋ​។​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​នេះ​មាន​ក​ម្ពស់​៤​ជាន់​ ​ត្រូវ​បាន​សាងសង់​កាលពី​ថ្ងៃ​ទី​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​និង​បាន​បញ្ចប់​រួច​រាល់ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ដោយ​បាន​ចំណាយ​ថវិកា​រ​ជិត​២​០​លាន​ដុល្លារ​ ​ដែល​ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ ​និង​ប្រជាជន​ជប៉ុន​។​ ​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​នឹង​រួមចំណែក​ធ្វើ​ឱ្យ​ការ​ផ្តល់​សេវា​សុខាភិបាល​ ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ ​កាន់តែ​ល្អ​ប្រសើរ​៕

Powered by Blogger.