ថ្លែងខ្លាំងៗក្នុងពិធីពិសាអាហារសាមគ្គីនៃសមាគមឧកញ៉ាកម្ពុជានៅថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៤នេះសម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសថាកម្ពុជាមិនអន់ជាងវៀតណាមទេ។នេះបើតាមការចេញផ្សាយKhmerTimes។
|
|
សម្តេចក៏បានបញ្ជាក់ដែរថាសម្តេចនឹងប្រកាន់ជំហរមិនព្រមចរចាជាមួយភាគីណាមួយទាក់ទងនឹងការសាងសង់ព្រែកជីកហ្វូណនតេជោ។សម្តេចក៏បានឆ្លៀតឱកាសនេះដើម្បីសាកសួរទៅអ្នកវិភាគវៀតណាម ដែលបានអះអាងថាគម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើឱ្យវៀតណាមបាត់បង់ទឹក៧០%។ក្នុងន័យនេះកម្ពុជានឹងក្លាយជាប្រទេសដំបូងគេដែលទទួលរងការខាតបង់បែបនេះ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “កម្ពុជាមិនអន់ជាងវៀតណាមនោះទេ” ដោយសម្តេចបានបន្ថែមថា “ក្នុងរយៈពេល ៤៧ ឆ្នាំកន្លងមកនេះ ហ៊ុន សែន មិនដែលធ្វើការសម្រេចចិត្តខុសនោះទេ។ កម្ពុជាមិនល្ងង់ដែលអនុញ្ញាតឲ្យកងទ័ពចិនដាក់ពង្រាយលើទឹកដីខ្លួន ហើយកម្ពុជាចេះការពារផលប្រយោជន៍ខ្លួនវៀតណាមមិនបាច់ខ្វល់ទេ»។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សម្តេចមិនជំរុញប្រជាជនឲ្យស្អប់ជនជាតិវៀតណាមទេ។ ប៉ុន្តែភាគីវៀតណាមក៏ត្រូវធ្វើដូចគ្នា។“វៀតណាមបានសាងសង់ទំនប់វារីអគ្គិសនីជាច្រើនដើម្បីការពារដំណាំរបស់ពួកគេ និងមានឥទ្ធិពលមកលើកម្ពុជា។ ខ្ញុំសង្ឃឹមថាវៀតណាមនឹងយល់ពីការសាងសង់ព្រែកជីកហ្វូណនតេជោ»។អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា កម្ពុជាមិនចាំបាច់ចរចាជាមួយវៀតណាមជុំវិញព្រែកជីកហ្វូណនតេជោទេ។ មេដឹកនាំវៀតណាមគួរតែយល់ពីមូលហេតុដែលសម្តេចលើកបញ្ហានេះជាសាធារណៈផងដែរ។សម្តេចក៏បានចេញសេចក្តីអំពាវនាវយ៉ាងម៉ឺងម៉ាត់ជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់រួបរួមគ្នាការពារផលប្រយោជន៍ជាតិរបស់យើង។សម្តេចបានបញ្ជាក់ពីភាពចាំបាច់ក្នុងការជំទាស់នឹងអ្នកដែលប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់យើងនិងសម្រាប់ប្រទេសមួយចំនួនឱ្យបញ្ឈប់ការប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា៕
Post a Comment