ប្រមុខការទូត៖​​ប្រទេស​ចិន​នឹង​នៅ​តែ​ជា​ដៃគូ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​និង​ជា​​អ្នកគាំទ្រ​ដ៏​រឹង​មាំ​បំ​ផុត​របស់​​កម្ពុជា​

លោក​ ​Wan​g​ ​Y​i​រដ្ឋមន្ត្រីការបរទេស​ចិន​​កាលពី​ថ្ងៃ​ទី​ ​២​១​ ​ខែ​មេសា​បាន​និយាយ​ថា​ប្រទេស​ចិន​នឹង​នៅតែ​ជា​ដៃគូ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​និង​ជា​អ្នកគាំទ្រ​ដ៏​រឹង​មាំ​បំផុត​របស់​កម្ពុជា​។នេះបើតាមការចេញផ្សាយX​in​h​u​a​។



ព្រះករុណា​ ​ព្រះបាទ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ជាមួយ​លោក​ ​Wan​g​ ​Y​i​ ​រដ្ឋមន្ត្រីការបរទេស​ចិន​ ​និង​ជា​សមាជិក​ការិយាល័យនយោបាយ​ ​និង​ជា​ប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការ​បរទេស​ ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុ​យ​នី​ស្ត​ចិន​ ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​ ​២​១​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​៤​។​​រូបថត​៖X​in​h​u​a​

លោក​បាន​លើកឡើង​បែប​នេះ​នៅ​ក្នុង​ឱកាស​ជួប​គាល់​សវនាការ​ជាមួយ​ព្រះករុណា​ ​ព្រះមហាក្សត្រ​ព្រះបាទនរោត្តម​ ​សី​ហ​មុនី​។​ព្រះករុណា​ ​ព្រះមហាក្សត្រ​បាន​មាន​ព្រះ​រាជបន្ទូល​ថា​ ​កម្ពុជា​សូម​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ចិន​ចំពោះ​ការ​គាំទ្រ​ ​និង​ជំនួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​របស់​កម្ពុជា​ ​ដែល​បាន​ជួយ​ជំរុញ​ការ​កសាង​សហគមន៍​កម្ពុជា​-​ចិន​ដែល​មានជោគវាសនា​រួមគ្នា​ ​ដោយ​ជឿជាក់​ថា​ ​ការ​សាងសង់​ ​«​ច្រក​របៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម​»​ ​និង​ ​«​ច្រក​របៀង​ត្រី​ ​និង​ស្រូវ​»​ ​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​។​​ទ្រង់​បាន​មាន​បន្ទូល​ថា​ ​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​តែមួយ​ ​និង​គាំទ្រ​យ៉ាងសកម្ម​នូវ​ចក្ខុវិស័យ​ក្នុង​ការ​កសាង​សហគមន៍​មួយ​ដែល​ជោគវាសនា​រួមគ្នា​សម្រាប់​មនុស្សជាតិ​ ​និង​គំនិត​ផ្តួចផ្តើម​ជាស​កល​ធំ​ៗ​ចំនួន​បី​ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​ចិន​។​​ទ្រង់​បាន​សម្តែង​ជំនឿ​យ៉ាង​មុតមាំ​ថា​ ​ចំណងមិត្តភាព​រវាង​កម្ពុជា​និង​ចិន​នឹង​ត្រូវ​បាន​បន្ត​ថែរក្សា​ ​និង​កាន់តែ​រឹង​មាំ​ក្នុង​ពេល​ខាងមុខ​។​ដោយឡែក​លោក​ ​Wan​g​ ​បាន​និយាយ​ថា​ ​ក្រោម​ការ​​​ដឹកនាំ​របស់​ប្រមុខរដ្ឋ​ទាំងពីរ​ ​ការ​កសាង​សហគមន៍​ចិន​-​កម្ពុជា​ ​ដែល​មានជោគវាសនា​រួមគ្នា​បាន​ឈាន​ចូល​ដំណាក់កាល​ថ្មី​នៃ​គុណភាព​ខ្ពស់​ ​ក​ម្រិ​ត​ខ្ពស់​ ​និង​ស្តង់​ដារ​ខ្ពស់​។​​លោក​បាន​បន្ត​ថា​ ​ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការ​ជាមួយ​កម្ពុជា​ ​ដើម្បី​អនុវត្ត​ការ​ឯកភាព​ជា​យុទ្ធសាស្ត្រ​ដែល​សម្រេច​បាន​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។​ ​ប្រទេស​ចិន​នឹង​តែងតែ​ជា​ដៃគូ​ដែល​គួរ​ឱ្យ​ទុកចិត្ត​ ​និង​ជា​អ្នកគាំទ្រ​ដ៏​រឹង​មាំ​បំផុត​របស់​កម្ពុជា​។​ដោយ​កត់​សម្គាល់​ថា​ ​ការ​អភិវឌ្ឍន៍​របស់​ចិន​ក៏​នឹង​ផ្តល់​ឱកាស​ថ្មីៗ​សម្រាប់​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ផង​ដែរ​ ​លោក​ ​Wan​g​ ​បាន​និយាយ​ថា​ ​ប្រទេស​ចិន​មាន​ឆន្ទៈ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ ​ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍន៍​រួម​ ​និង​រក្សា​ការ​កសាង​សហគមន៍​ចិន​-​កម្ពុជា​ដែល​មានជោគវាសនា​រួមគ្នា៕

Powered by Blogger.