រុស្ស៊ី​បាន​​​វាយឆ្មក់​ក​ប៉ាល់​សព្វាវុធ​របស់​លោ​កខាងលិចអង់គ្លេស​បា​ន​និយាយថាអ៊ុយក្រែន​​មាន​គុ​ណវិបត្តិ​នៅ​​ភាគ​ខាងកើត

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាយោធារបស់ខ្លួនទើបតែបានវាយប្រហារលើកប៉ាល់ដឹកសព្វាវុធនិងឧបករណ៍យោធាដែលផ្តល់ជំនួយដោយលោកខាងលិចទៅកាន់អ៊ុយក្រែននៅទីក្រុងUdachnoyeនិងទីក្រុង Donetsk ។

ទាហានរុស្ស៊ីធ្វើប្រតិបត្តិការប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតពហុគោលបំណង BM-21Grad នៅតំបន់ជួរមុខក្នុងប្រទេសអ៊ុយក្រែន។ រូបថត៖ Sputnik
RTបានដកស្រង់សេចក្តីប្រកាសនៅថ្ងៃនេះ(២៦មេសា)ពីក្រសួងការពារជាតិរុស្ស៊ី ដែលនិយាយថា ការវាយឆ្មក់ខាងលើ ពាក់ព័ន្ធនឹងយន្តហោះចម្បាំង កាំជ្រួចនិងកាំភ្លើងធំ។ តំបន់​លំនៅឋាន Udachnoye ដែល​ឧប្បត្តិហេតុ​បាន​កើត​ឡើង​គឺ​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​តំបន់ Donetsk ភាគ​ខាង​កើត​អ៊ុយក្រែន។អាជ្ញាធររុស្ស៊ីបានបន្ថែមថាទាហានម៉ូស្គូក៏បានវាយប្រហារសមាជិក និងឧបករណ៍នៃកងពលតូចមេកានិចទី ៦៧ របស់អ៊ុយក្រែន នៅស្ថានីយ៍ផ្ទុកផ្លូវដែក ក្នុងការតាំងទីលំនៅ Balakleya ក្នុងតំបន់ Kharkiv ។លើសពីនេះទៀតក្នុងរយៈពេល២៤ម៉ោងកន្លងទៅកងទ័ពរុស្ស៊ីបានប្រកាសថា ខ្លួនបានធ្វើឱ្យទីក្រុងគៀវបាត់បង់កាំភ្លើងរ៉ុក្កែត M777 ចំនួន៥ដើម កាំភ្លើងរ៉ុក្កែតធុនស្រាល M102 105mm ចំនួន២ដើម រ៉ាដាប្រឆាំង AN/TPQ-50 ដែលផលិតដោយសហរដ្ឋអាមេរិក និង FH howitzer -70 នៃប្រទេសអង់គ្លេសនិងអាវុធផ្សេងទៀត។

លោក​បាន​វាយតម្លៃ​ស្ថានភាព​មិន​អំណោយផល​សម្រាប់​អ៊ុយក្រែន​នៅ​ភាគ​ខាងកើត

យោងតាមកាសែតPravdaរបស់អ៊ុយក្រែនទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអង់គ្លេសទើបតែបានចេញផ្សាយរបាយការណ៍វាយតម្លៃស្តីពីស្ថានភាពជម្លោះនៅតំបន់ Avdiivka នៃតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។ យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ខែមេសា កងទ័ពរុស្ស៊ីបាននឹងកំពុងពន្លឿនការវាយប្រហាររបស់ពួកគេនៅក្នុងតំបន់ជួរមុខនេះក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ ជាពិសេស កងកម្លាំងថ្មើរជើងរុស្ស៊ីបានបង្កើតផ្លូវតូចចង្អៀតមួយជ្រៅចូលទៅក្នុងទឹកដីអ៊ុយក្រែន ដើម្បីទៅដល់ទីក្រុង Ocheretyne ដែលស្ថិតនៅចម្ងាយប្រហែល ១៥គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងAvdiivka។ព័ត៌មានស៊ើបការណ៍សម្ងាត់អង់គ្លេសបន្ថែមថាចាប់តាំងពីកងទ័ពរុស្ស៊ីបានចូលកាន់កាប់តំបន់ Avdiivkaនៅពាក់កណ្តាលខែកុម្ភៈឆ្នាំនេះតំបន់នេះនៅតែជាទិសដៅសំខាន់មួយនៃប្រតិបត្តិការសម្រាប់ទាហានម៉ូស្គូ។«ទោះបីជាបន្តទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយវាទំនងជាថាកងកម្លាំងជើងគោករុស្ស៊ីនឹងបន្តតម្រង់គោលដៅលើទីតាំងអ៊ុយក្រែននៅក្នុងតំបន់និងទទួលបានការគ្រប់គ្រងលើការតាំងទីលំនៅតូចៗមួយចំនួន៊ទាំង​ក្រុង​ម៉ូស្គូនិង​ក្រុង​គៀវ នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​វាយ​តម្លៃ​ខាង​លើ​នេះ​ទេ៕ពុតសាម៉ាត់


Powered by Blogger.