ក្នុងឱកាសអញ្ជើញជាអធិបតី“បិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹកនិងឧតុនិយមគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានិងអាជ្ញាធរទន្លេសាបក្នុងក្របខ័ណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣និងលើកទិសដៅអនុវត្តឆ្នាំ២០២៤”នារសៀលនេះត្រូវនឹងថ្ងៃទី១០មេសា២០២៤បានលើកឡើងថា«បញ្ហាដែលធំដូចបញ្ហាបឹងទន្លេសាបត្រូវមានវិធីសាស្ត្រច្បាស់លាស់ដើម្បីដោះស្រាយឈានទៅដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាពនិងចីរភាពយើងអត់អង្គុយបក់ផ្សែងទេអ៊ីចឹងការប្រគល់ភារកិច្ចដែលខ្ញុំបានប្រគល់ឱ្យនៅប្រហែលជា៧០ថ្ងៃមុនគឺត្រូវធ្វើយ៉ាងណារៀបចំធ្វើការៀបចំកំណត់ព្រំគិតពីផែនទីឱ្យបានច្បាស់លាស់ចុះបោះបង្គោលហើយចុះបញ្ជីក្បាលដីដើម្បីធ្វើការបន្តទប់ស្កាត់នូវការទន្ទ្រានបន្ថែម»។នេះជាការឆ្លើយតបរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅនឹងអ្នកវិភាគក្រៅស្រុកមួយចំនួនថា បញ្ជារបស់នាយករដ្ឋមន្ត្រីគ្មានប្រសិទ្ធភាព។នេះបើតាមការចេញផ្សាយAKP។
|
|
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាវិធីសាស្ដ្រក្នុងគ្រប់គ្រងឬដោះស្រាយបឹងទន្លេសាបមានច្រើននិងច្បាស់លាស់ដើម្បីដោះស្រាយបញ្ហាមានប្រសិទ្ធភាព។ ដូច្នេះការប្រគល់ភារៈកិច្ចជូនអាជ្ញាធរនៅជុំវិញបឹងទន្លេសាប ចំនួន ៧២ថ្ងៃមកនេះគឺត្រូវធ្វើយ៉ាងណារៀបចំធ្វើការកំណត់ព្រំដីក្នុងពេលជាមួយគ្នានេះ ក៏បានទប់ស្កាត់ការទន្ទ្រានដីព្រៃផងដែរ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ចាប់ពីថ្ងៃដែលខ្ញុំ ប្រកាសនោះមក មកដល់ពេលនេះ ៧២ថ្ងៃ ក្រុមការងារចម្រុះរបស់យើង ដែលខ្ញុំ ប្រគល់ភារកិច្ចជូន ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ និងក្រសួងពាក់ព័ន្ធជាច្រើន បូកជាមួយអាជ្ញាធរខេត្តទាំង៦ បានស្រុះគ្នាចុះធ្វើការជាបន្ដបន្ទាប់ ។ ការងារខ្លះមានការបង្ហោះផ្សព្វផ្សាយ ការងារខ្លះ គឺយើងធ្វើជាប់ជាប្រចាំ ទោះបីជាកន្លែងខ្លះ មិនបានផ្សព្វផ្សាយ»។សម្តេចនាយករដ្ឋមន្ត្រី បន្ដថា «ក្នុងរយៈពេល៧២ថ្ងៃនេះ យើងធ្វើការងារច្រើនលាយគ្នាការប្រកាសរបស់ខ្ញុំ ការធ្វើសកម្មភាព គឺយើងបានឃើញ។ប៉ុន្ដែការងារភាគច្រើន ដែលក្រុមការងារបានធ្វើនោះគឺយើងបានចុះផ្ទាល់ទៅដល់មូលដ្ឋាន»៕
Post a Comment