ប្រធានមន្ទីររាជធានីខេត្តឡើងស័ក្ដិ៤ស្មើកម្រិតនាយកដ្ឋានសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសលើកទឹកចិត្តប្រធានមន្ទីររាជធានីខេត្តនិងស្ថាប័នកងកម្លាំងប្រដាប់អាវុធប្រគល់ឋានន្តរស័ក្ដិ៤ស្មើកម្រិតនាយកដ្ឋានដើម្បីឱ្យសមស្របទៅនឹងការទទួលខុសត្រូវកាន់តែច្រើនលើភារកិច្ចបម្រើសង្គម។
|
|
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ” នារសៀលថ្ងៃព្រហស្បតិ៍ត្រូវនឹងថ្ងៃទី៤មេសា២០២៤នេះសម្ដេចធិបតីបានថ្លែងថាយើងធ្វើវិមជ្ឈការនិងវិសហមជ្ឈការនិងប្រគល់សិទ្ធិនិងការទទួលខុសត្រូវទៅដល់ថ្នាក់ក្រោមជាតិ។ ដូច្នេះ ការទទួលភារកិច្ចគឺសំខាន់ណាស់ ហើយកិច្ចការងារនេះគឺចាំបាច់ត្រូវធ្វើ រុញសេវាដោយប្រសិទ្ធភាព និងសិទ្ធិអំណាចមួយចំនួននិងប្រតិភូកម្មមួយចំនួនដើម្បីឱ្យអង្គភាពមន្ទីរនៅតាមរាជធានី ខេត្ត បំពេញភារកិច្ចជូនប្រជាពលរដ្ឋកាន់តែឆាប់រហ័ស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា«សម្រាប់ ខ្ញុំគិតថា ដើម្បីជាការលើកទឹកចិត្តនិងផ្ដល់ទម្ងន់បន្ថែមខ្ញុំបានជជែកជាមួយអ្នកជំនាញមុខងារសាធារៈគឺអត់មានបញ្ហាទេ អញ្ចេះ ឥឡូវប្រធានមន្ទីរ កម្រិតអនុប្រធាននាយកដ្ឋានស័ក្តិ៣ឥឡូវយើងចង់ជំរុញ យើងរៀបចំ ឱ្យប្រធានមន្ទីរឡើងស័ក្ដិ៤ឡើងកម្រិតនាយកដ្ឋានតែម្ដង »។សម្ដេចធិបតី បានបញ្ជាក់បន្ថែមថាកិច្ចការងារនេះអត់មានអ្វីខុសនិងខ្ទាស់នឹងការងារទេ។ការណ៍នេះគឺជាការលើកទឹកចិត្តបន្ថែមទៅលើមន្ត្រីដែលត្រូវទទួលកិច្ចការងារកាន់តែច្រើនខណៈប្រធានមន្ទីរគឺជាសេនាធិការជំនាញទោះបីស្ថាប័នថ្នាក់ក្រោមជាតិទាំងនោះមានការិយាល័យជំនាញ តែប្រធានមន្ទីរនេះហើយ ដែលជាសេនាធិការជូនអភិបាល គណៈអភិបាលរាជធានីខេត្ត ជួយមើលស្ដង់ដារនៅក្រោមនិងជួយភ្ជាប់នៅខាងលើ។ សម្ដេចធិបតី បានអះអាងថាបើឱ្យការងារទៅប្រធានមន្ទីរដែលកាន់កិច្ចការថ្នាក់ក្រោមជាតិច្រើន ហើយប្រមុខរាជរដ្ឋាភិបាលប្រកាសដំឡើងស័ក្ដិឱ្យពួកគាត់ គឺជាការវិនិយោគមួយដ៏ត្រឹមត្រូវហើយជារឿងដែលមិនត្រូវភ័យខ្លាចក្នុងការចំណាយនិងមានក្ដីព្រួយបារម្ភឡើយ។ទន្ទឹមនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសឱ្យស្ថាប័នកងកម្លាំងប្រដាប់អាវុធអនុវត្តដូចគ្នាទៅស្ថាប័នមន្ត្រីរាជការស៊ីវិលផងដែរ៕
Post a Comment