នាយក​​រ​ដ្ឋមន្ត្រី​ជប៉ុន​ព្រមាន​ពី​ចំណុ​ច​របត់​ជា​ប្រវត្តិសាស្ត្រ​មុន​​ដំណើរ​ទស្សនកិច្ច​របស់​​លោក​ទៅ​អាមេរិក

 នាយករដ្ឋមន្ត្រីKishidaFumioបាននិយាយថាស្ថានភាពភូមិសាស្ត្រនយោបាយដ៏តានតឹងបានជំរុញពិភពលោកទៅកាន់“ចំណុចរបត់ប្រវត្តិសាស្ត្រ” ហើយបានបង្ខំឱ្យប្រទេសជប៉ុនផ្លាស់ប្តូរគោលនយោបាយការពារជាតិរបស់ខ្លួន។

នាយករដ្ឋមន្ត្រីKishidaFumio
កាលពីថ្ងៃទី៧ខែមេសា ទីភ្នាក់ងារសារព័ត៌មាន CNN បានចុះផ្សាយបទសម្ភាសន៍ជាមួយនាយករដ្ឋមន្ត្រីជប៉ុនKishida Fumio មុនពេលលោកមានជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅចុងសប្តាហ៍នេះ។"យើងកំពុងមើលឃើញជម្លោះរុស្ស៊ី-អ៊ុយក្រែន អស្ថិរភាពនៅមជ្ឈិមបូព៌ានិងការកើនឡើងភាពតានតឹងនៅអាស៊ីបូព៌ា។ ស្ថានភាពភូមិសាស្ត្រនយោបាយបានជំរុញពិភពលោកឱ្យឈានទៅដល់ចំណុចរបត់ប្រវត្តិសាស្ត្រនោះហើយជាមូលហេតុធ្វើឱ្យជប៉ុនសម្រេចចិត្តផ្លាស់ប្តូរគោលនយោបាយការពារជាតិ"។Kishida បាននិយាយ។នាយករដ្ឋមន្ត្រីKishidaបានសង្កត់ធ្ងន់ថាសម្ព័ន្ធភាពអាមេរិក-ជប៉ុននឹងក្លាយទៅជា"សំខាន់ជាងពេលណាៗទាំងអស់"នៅពេលមានការកើនឡើងនៃបញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោក។លោក Kishida ក៏បាននិយាយផងដែរថាជំនួបជាមួយប្រធានាធិបតី Biden គឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីរដើម្បីធ្វើទំនើបកម្មទំនាក់ទំនងទ្វេភាគីព្រោះថាទាំងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតូក្យូមានផលប្រយោជន៍រួម។តាម​គម្រោង​ដែល​បាន​រំពឹង​ទុក លោក Kishida នឹង​មាន​ជំនួប​ជាមួយ​លោក Biden ក្នុង​ទីក្រុង Washington នៅ​ថ្ងៃ​ទី១០ ខែ​មេសា។ បន្ទាប់មក នាយករដ្ឋមន្ត្រីជប៉ុននឹងចូលរួមក្នុងកិច្ចប្រជុំកំពូលបីជាមួយប្រធានាធិបតី Biden និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក លោក Kishida ក៏​នឹង​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​រដ្ឋសភា​របស់​ប្រទេស​នេះ។ទូរទស្សន៍ CNN បានធ្វើអត្ថាធិប្បាយថាចាប់តាំងពីក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០២១លោកKishidaបានធ្វើសកម្មភាពជាច្រើនដើម្បីផ្លាស់ប្តូរគោលនយោបាយការពារជាតិរបស់ប្រទេសជប៉ុន។ ថ្មីៗនេះ លោក Kishida បានបង្កើនថវិកាការពារជាតិរបស់ប្រទេសអាស៊ីដល់២% នៃ GDP សរុបនៅឆ្នាំ២០២៧ហើយបានស្នើឱ្យកងកម្លាំងការពារអភិវឌ្ឍសមត្ថភាពទប់ទល់៕ពុតសាម៉ាត់

Powered by Blogger.