ឯកឧត្តមអភិសន្តិបណ្ឌិតស សុខានិងប្រតិភូអញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈនិងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់
សហព័ន្ធស្វីស៖ឈានចូលថ្ងៃទីពីរនៃដំណើរទស្សនកិច្ចពោលគឺនាព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤ នេះត្រូវនឹងពេលរសៀលម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវបានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាស្ដាប់បទបង្ហាញចំនួនពីរគឺ៖“របៀបរបបដំណើរការពហុកម្រិតនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ” និង “ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស ស្តីពីយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់”។
Post a Comment