ជួយលុយទិញ​ផ្ទះ៖សម្ដេចតេជោហ៊ុនសែ​នសាពូនមីដាដាមា​រយាទមិនកើតច​ង់បំផ្លាញដល់ពុកម៉ែ

តារាចម្រៀងសាពូន មីដាដាបានបង្ហោះសារលើហ្វេសប៊ុកនាព្រឹកថ្ងៃទី២៤ មេសាដោយរៀបរាប់អារម្មណ៍សោកស្ដាយទឹកប្រាក់៦,៧លានដុល្លារ ផ្ទះវីឡាមួយកន្លែងរួមទាំងរថយន្តទំនើបមួយគ្រឿងដែលទទួលបានពីសម្ដេច ហ៊ុនសែននិងភរិយាកាលពី១១ឆ្នាំមុន។

បើតាមការរៀបរាប់លើហ្វេសប៊ុកនោះសាពូនមីដាដាចង់បង្ហាញទ្រព្យសម្បត្តិទាំងនេះត្រូវបានបាត់បង់ក្រោមស្នាដៃខ្លួន។តារាចម្រៀងរូបនេះមិនបានបញ្ជាក់មូលហេតុនៃការបាត់បង់ទ្រព្យសម្បត្តិនេះឡើយ។ក្រោយឃើញសារបង្ហោះនោះសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាបានបង្ហោះសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា«លោកសាពូនមីដាដាបានបង្ហោះសារដោយនិយាយថាខ្ញុំនិងភរិយាបានជួយគាត់ចំនួន៦,៧លានដុល្លារព្រមទាំងផ្ទះនិងឡាន។ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះវិមានឯករាជ្យ និងបានផ្តល់ប្រាក់៣០ម៉ឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេធមិនជួយកូនទៀតទេ ទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ ដែលគ្មានលុយបង់រំលោះឲ្យគេ។កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេតែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយៈការបង្ហោះសារបែបនេះទៅវិញ។លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ»។សូមជម្រាបជូនថា




Powered by Blogger.