ពិព័រណ៍​ទេ​សចរណ៍​វប្បធម៌​កម្ពុជា​-​ចិ​ន​នឹង​ប្រព្រឹត្តទៅ​នៅ​​រមណីយដ្ឋាន​អង្គរនៅ​​ស​ប្តាហ៍​ក្រោយ​

សេចក្តីជូនដំណឹង​របស់​​​ក្រសួង​ទេសចរណ៍​​ចេញផ្សាយ​កាលពី​ថ្ងៃសៅរ៍​បាន​អោយ​ដឹង​ថា​ពិព័រណ៍​ទេសចរណ៍​វប្បធម៌​កម្ពុជា​-​ចិន​គ្រោង​នឹង​រៀបចំ​ធ្វើឡើង​នៅ​ភាគខាងជើងនៃ​ប្រាសាទបាយ័នខេត្តសៀមរាប​។​នេះបើតាមការចញផ្សាយ X​in​h​u​a​។

រូបភាពសហការី

ប្រភព​ដដែល​បាន​អោយ​ដឹង​ទៀត​ថា​ទន្ទឹម​នឹង​នេះ​ក៏មាន​ការរៀបចំ​ព្រឹត្តិការណ៍​ “​When​ S​h​a​o​l​in​ ​Meet​s Bok​at​or ​at​ ​An​g​kor”​នៅ​ភាគ​ខាងជើង​នៃ​ប្រាសាទ​បាយ័ន​ផង​ដែរ​។​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍​ ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប​ ​និង​ខេត្ត​ហឺ​ណា​ន​ប្រទេស​ចិន​ ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​គឺជា​ផ្នែក​មួយ​នៃ​ជំរុញ​ការ​អនុវត្ត​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន​កម្ពុជា​-​ចិន​ ​ឆ្នាំ​២​០​២​៤​។​​ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​រួមគ្នា​លើក​ក​ម្ពស់វិ​ស័យ​ទេសចរណ៍​រវាង​ខេត្ត​សៀមរាប​ ​និង​ខេត្ត​ហឺ​ណា​ន​ ​ដោយមាន​ការសំដែង​រួមគ្នា​រវាង​ក្បាច់​គុណ​សៅ​លី​ញ​ ​និង​ក្បាច់​គុណ​ល្បុក្កតោ​”​។​ក្រសួង​ទេសចរណ៍​បាន​បន្ត​ថា​ ​ព្រឹត្តិការណ៍​នេះ​នឹង​រួមចំណែក​ទាក់ទាញ​ប្រជាជន​ចិន​កាន់តែ​ច្រើន​មក​ទស្សនា​ ​និង​វិនិយោគ​នៅ​កម្ពុជា​ ​ព្រមទាំង​ការ​អនុវត្ត​ជោគជ័យ​នៃ​យុទ្ធនាការ​ទស្សនា​សៀមរាប​ឆ្នាំ​ ​២​០​២​៤​ ​និង​ឆ្នាំ​ផ្លាស់ប្តូរ​ប្រជាជន​កម្ពុជា​-​ចិន​ឆ្នាំ​ ​២​០​២​៤​។​​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​ ​និង​ប្រជាជន​កម្ពុជា​-​ចិន​ ​ឆ្នាំ​២​០​២​៤​ ​ដែល​ជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ ​ត្រូវ​បាន​ដាក់​ចេញ​កាលពី​ខែ​មករា​ ​គឺ​មាន​គោលបំណង​ធ្វើ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែមទៀត​នូវ​ចំណងមិត្តភាព​រវាង​ប្រជាជន​ទាំងពីរ​។​​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​លោក​ ​សុខ​ ​សូ​កេ​ន​បាន​និយាយ​ថា​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ ​៥​,​៤​ ​លាន​នាក់​ ​រួម​មាន​អ្នកទេសចរ​ចិន​ប្រមាណ​ ​៥​៤​ ​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​ ​២​០​២​៣​។​លោក​បាន​បន្ត​ថា​ “​ខ្ញុំ​មានទំនុក​ចិត្ត​យ៉ាង​មុតមាំ​ថា​ ​ឆ្នាំ​ផ្លាស់ប្តូរ​វាង​ប្រជាជន​ ​និង​ប្រជាជន​កម្ពុជា​-​ចិន​ ​ឆ្នាំ​២​០​២​៤​ ​នឹង​ក្លាយ​ជា​កម្លាំង​ច​លក​រ​ថ្មី​មួយ​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​និង​វិនិ​យោគិន​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន​ ​រួមចំណែក​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​អោយ​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​៕

Powered by Blogger.